ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ទម្លាក់គ្រាប់បែក កាន់ខ្លាំងឡើងៗ ទៅលើក្រុងបេរ៉ាត់ របស់ប្រទេសលីបង់ បណ្តាលឲ្យមានមនុស្ស ស្លាប់រហូតដល់៧៣នាក់ ក្នុងពេលវាយប្រហារ តាមផ្លូវអាកាស

AFP

យេរ៉ូសាឡឹម ៖ កាលពីថ្ងៃអាទិត្យ ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាន់តែខ្លាំងទៅលើទីតាំងសំខាន់ចំនួន២កន្លែង ខណៈដែល អ៊ីស្រាអ៊ែល បានកំណត់គោល ដៅដែលខ្លួន ដោយបាននិយាយថា ជា “មជ្ឈមណ្ឌលបញ្ជា” របស់ក្រុមហេស បូឡាហ៍ នៅក្នុងរដ្ឋធានីរបស់ប្រទេសលីបង់ ខណៈក្រុមអ្នកជួយសង្គ្រោះនៅតំបន់ហ្គាហ្សា បានរាយការណ៍ថា មានមនុស្សចំនួន៧៣នាក់បានស្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាស ។

គួរបញ្ជាក់ថា ការវាយប្រហារទៅលើមូលដ្ឋានដ៏រឹងមាំនៃទីក្រុង បេរ៉ាត់ ដែលជាទីតាំងនៅភាគខាងត្បូងរបស់ក្រុមហេបូឡាហ៍ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចោទប្រកាន់ក្រុមគាំទ្រ ដោយអ៊ីរ៉ង់ថា បានប៉ុនប៉ងធ្វើឃាតមកលើរូបគាត់ ដោយកំណត់គោលដៅភូមិគ្រឹះ របស់គាត់តែម្តង ។

ករណីនេះក៏បានកើតឡើងផងដែរ នៅគ្រា ដែលជនជាតិអ៊ីស្រាអ៊ែល បានប្រារព្ធថ្ងៃឈប់សម្រាក របស់ជនជាតិយូដា រយៈពេល១សប្តាហ៍ ដែលគេហៅថា Sukkot នោះ ។

ទីភ្នាក់ងារសារព័ត៌មានជាតិ ផ្លូវការរបស់ប្រទេសលីបង់ ឈ្មោះកាត់ថា (NNA) បានឲ្យដឹងថា ការវាយប្រហាររបស់ អ៊ីស្រាអ៊ែល មកលើរដ្ឋធានីរបស់លីបង់នេះ បានវាយប្រហារអគារលំនៅដ្ឋានចំនួន១កន្លែងនៅក្នុងតំបន់ Haret Hreik ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង បេរ៉ាត់ ក្បែរវិហារឥស្លាម និងមន្ទីរពេទ្យចំនួន១កន្លែង ផងដែរ ។

យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា ខ្លួនបានវាយប្រហារទៅលើ “មជ្ឈមណ្ឌលបញ្ជា នៃទីស្នាក់ការ ចារកម្មរបស់ ក្រុមហេបូឡាហ៍” និងទីតាំងអាវុធក្រោមដី ក្នុងទីក្រុងបេរ៉ាត់ ហើយបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ហេបូឡាហ៍ចំនួន០៣នាក់ នៅក្នុងការវាយ ប្រហារមួយផ្សេងទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top