បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា ខ្លួននឹងចាត់ទុកសហរដ្ឋអាមេរិកថា ជាកិច្ចការងារដ៏ស្មុគ្រស្មាញនិងត្រូវដោះស្រាយ ប្រសិនបើអ៊ីស្រាអែលនឹង បន្តធ្វើការគម្រាមកំហែងខ្លួន ដើម្បីធ្វើការវាយប្រហារដ៏ធំមួយ លើសាធារណរដ្ឋអ៊ីស្លាមនេះ។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានអ្នកកាសែតចោទសួរថា តើគាត់នឹងដឹងមុនទេថា រដ្ឋាភិបាលអ៊ិស្រាងែលនឹងអាចធ្វើ ក្នុងការសងសឹកចំពោះវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃទី១ខែតុលា ហើយថាតើអ៊ីស្រាអែល នឹងឆ្លើយតបយ៉ាងណាចំពោះអ៊ីរ៉ង់នោះ លោក Biden បានឆ្លើយតបដោយនិយាយថាពិតណាស់ នឹងមានការឆ្លើយតបពីសំណាក់អ៊ីស្រាអែល ប៉ុន្តែបានបដិសេធមិនផ្តល់ ព័ត៌មានលម្អិតបន្ថែមឡើយ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_13-46-20-1024x682.jpg)
លោក Araghchi បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ដើម្បីសង្កត់ធ្ងន់បែបនេះថា នរណាម្នាក់ដែលបានដឹងជាមុន អំពីរបៀបនិងពេលណាដែលអ៊ីស្រាអែល នឹងវាយប្រហារអ៊ីរ៉ង់ ឬការផ្តល់មធ្យោបាយនិងការគាំទ្រ ចំពោះភាពល្ងង់ខ្លៅគួរតែទទួលខុសត្រូវ ចំពោះហេតុផលដែលអាចកើតមាន។
ទោះបីជាយ់ាងណាក្តីរដ្ឋមន្ត្រីការបរទេស មិនបានលើកឡើងចំៗទៅលើទីក្រុងវ៉ាស៊ីនតោន ដោយផ្ទាល់នៅក្នុងសាររបស់គាត់ទេ ប៉ុន្តែការបង្ហោះរបស់គាត់រួមបញ្ចូល តំណភ្ជាប់ទៅអត្ថបទមួយដោយ Reuters ស្តីពីលោក Biden ដែលបញ្ជាក់ថាគាត់ដឹងអំពីផែនការរបស់អ៊ីស្រាអែល ដើម្បីកំណត់គោលដៅលើអ៊ីរ៉ង់។
គួរឲ្យដឹងដែរថា ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពព័ត៌មានចំនួន៣ ថាសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេត បន្ទាប់ពីរបាយការណ៍ចារកម្មជាន់ខ្ពស់ ស្តីពីការរៀបចំរបស់អ៊ីស្រាអែលសម្រាប់ការ វាយប្រហារដែលអាចកើតមានលើអ៊ីរ៉ង់ ត្រូវបានលេចធ្លាយតាមអ៊ីនធឺណិត ៕
ប្រែសម្រួល៖ស៊ុន លី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)