តូក្យូ ៖ ការស្ទង់មតិរបស់សារព័ត៌មានក្យូដូ បានបង្ហាញថា ការគាំទ្រគណបក្សប្រឆាំងដ៏សំខាន់ គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ នៃប្រទេសជប៉ុន និងគណបក្សផ្សេងទៀត កំពុងកើនឡើងជាលំដាប់ប្រឆាំង នឹងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច នៅមុនការបោះឆ្នោតសកល នៅថ្ងៃទី២៧ ខែតុលា។
លទ្ធផលនៃ ការស្ទង់មតិតាមទូរស័ព្ទទូទាំងប្រទេស ដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យបានបង្ហាថា ទោះបីជា ២២,៦ភាគរយនៃអ្នកឆ្លើយតប បានឲ្យដឹងថាពួកគេមានគម្រោងបោះឆ្នោតឱ្យបក្ស LDP នៅក្នុងផ្នែកតំណាងសមាមាត្រនៃការបោះឆ្នោតក៏ដោយ ប៉ុន្ដែ ១៤,១ភាគរយបានគាំទ្រ CDPJ ដោយកាត់បន្ថយគម្លាតរវាងបក្សនេះ និង LDP ដល់ ៨,៥ ភាគរយពី ១៤ភាករយនៅក្នុងការស្ទង់មតិចុងក្រោយ។
LDP បាននិងកំពុងតស៊ូ ដើម្បីទទួលបានការជឿទុកចិត្តពីសាធារណៈជននៅក្នុងបក្សឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវថវិការធនយោបាយ ដែលក្នុងនោះសមាជិកមួយចំនួន មិនបានរាយការណ៍ឱ្យបានត្រឹមត្រូវ អំពីប្រាក់ចំណូលពីគណបក្សរៃអង្គាសប្រាក់។
សម្រាប់មណ្ឌលបោះឆ្នោតតែមួយ អាសនៈ ៣៣,២ ភាគរយបានឲ្យដឹងថា ពួកគេនឹងបោះឆ្នោតឲ្យបេក្ខជន ដែលមានសម្ព័ន្ធភាពជាមួយបក្សប្រឆាំង ដែលលើសពី ២៤,៦ ភាគរយសម្រាប់បេក្ខជន ដែលជាប់ពាក់ព័ន្ធជាមួយបក្សកាន់អំណាច នៅក្នុងការវិលត្រឡប់មកវិញពីការស្ទង់មតិមុនកាលពីថ្ងៃទី១៣ ខែតុលា។
ការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ឈរនៅកម្រិត ៤១,៤ភាគរយ ខណៈដែលការវាយតម្លៃ មិនយល់ព្រមគឺ ៤០,៤ ភាគរយ ហើយក៏កាត់បន្ថយគម្លាត រវាងការវាយតម្លៃទាំងពីរ ពីការស្ទង់មតិកាលពីសប្តាហ៍មុន៕
ប្រែសម្រួល ឈូក បូរ៉ា