បរទេស៖ ប៉ូលីសថៃ កំពុងតាមប្រមាញ់ក្រុមប្រដាប់អាវុធដែលចោទប្រកាន់ថា បានចាប់ពង្រត់ពាណិជ្ជករជនជាតិចិនពីរនាក់ពីការិយាល័យរបស់ពួកគេក្នុងទីក្រុងបាងកក ហើយបានជំរិតយកប្រាក់លោះពួកគេក្នុងតម្លៃប្រហែល ១២ លានបាតកាលពីថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវីរសេនីយ៍ Pornthep Chalermkiat ប្រធានប៉ុស្តិ៍នគរបាល Sutthisarn បាននិយាយនៅថ្ងៃចន្ទថា បុរសទាំងពីរនាក់នេះគឺជាភ្នាក់ងារសម្របសម្រួលសម្រាប់ភ្ញៀវចិន។
ពួកគេបានប្រាប់ប៉ូលីសកាលពីយប់ថ្ងៃអាទិត្យថា ពួកគេត្រូវបានចាប់ពង្រត់ពីផ្ទះជួលដែលនៅការិយាល័យរបស់ពួកគេផងដែរនៅលើផ្លូវ Ratchadaphisek 24 ក្នុងសង្កាត់ Huai Khwang ទីក្រុងបាងកកកាលពីថ្ងៃទី១៩ ខែតុលា។
ពួកគេបានអះអាងថា កាលពីថ្ងៃសៅរ៍ មានអ្នកស្គាល់គ្នាម្នាក់បានសុំឱ្យពួកគេធានាថា ពួកគេមានសាច់ប្រាក់ចំនួន ៣ លានបាតនៅក្នុងដៃ ពីព្រោះអ្នកទូរស័ព្ទចូលគ្រោងនឹងយករូបិយប័ណ្ណឌីជីថលម្តងទៀតជាមួយពួកគេ។
ក្រោយមកនៅថ្ងៃនោះ បុរសប្រដាប់អាវុធ៥ នាក់បានចូលទៅក្នុងការិយាល័យរបស់ពួកគេ យកលុយចំនួន ៣លានបាត ហើយចាប់ពង្រត់ពួកគេ។
បុរសទាំងពីរនាក់បាននិយាយថា ពួកគេបានបែកគ្នាយកទៅខេត្ត Nakhon Nayok ដោយរថយន្តពីរគ្រឿង។ នៅទីនោះ ពួកគេត្រូវបានបង្ខំឱ្យផ្ទេរប្រាក់ចំនួន ២៧០.០០០ដុល្លារអាមេរិក (ប្រហែល ៨,៩លានបាត) ទៅកាន់គណនីរបស់ក្រុមក្មេងនោះ។
ក្រោយមកបុរសទាំងពីរនាក់បាននិយាយថា ពួកគេត្រូវបានគេនាំត្រឡប់ទៅក្រុងបាងកកវិញ ក្នុងរថយន្តមួយគ្រឿងហើយដោះលែងនៅស្រុក Bang Khen ៕
ប្រែសម្រួលៈ ណៃ តុលា