អ៊ីតាលី៖ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ចំពោះស្ថានការណ៍នៅមជ្ឈិមបូព៌ា រដ្ឋមន្ត្រីនៃក្រុមប្រទេសឧស្សាហកម្មទាំង៧ បានឲ្យដឹងថា ពួកគេរួបរួមគ្នាក្នុងការគាំទ្រតម្រូវការបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលពួកសកម្មប្រយុទ្ធអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្រយុទ្ធគ្នាអស់រយៈពេលជាងមួយឆ្នាំ។
កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរដ្ឋមន្ត្រីការពារជាតិថ្មីជប៉ុនលោក Gen Nakatani កំពុងចូលរួមក្នុងដំណើរទស្សនៈកិច្ចក្រៅប្រទេសលើកដំបូង របស់លោកចាប់តាំងពីឡើងកាន់តំណែងកាលពីដើមខែនេះ ក្រោមរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Shigeru Ishiba ។
នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការពារជាតិរបស់អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បានអះអាងសារជាថ្មីអំពី “ការប្តេជ្ញាចិត្ត ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” និងជំរុញភាពជាដៃគូសន្តិសុខ និងការពារជាតិជាមួយប្រទេសនានាក្នុងតំបន់។
ប្រទេសចិន បាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង និងចូលរួមក្នុងជម្លោះទឹកដីជាមួយប្រទេសជប៉ុន ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលជំរុញឱ្យសមាជិក G7 បង្កើនការចូលរួមរបស់ពួកគេក្នុងសន្តិសុខក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា