ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ មិនអើពើលើការ សម្រេចចិត្ត របស់គណៈកម្មាធិការ រៀបចំការបោះឆ្នោត ដើម្បីពិនិត្យមើលពាក្យបណ្តឹង ស្វែងរកការរំលាយ គណបក្សភឿថៃ

Bangkok post

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានច្រានចោលការសម្រេច ចិត្តរបស់គណៈកម្មាធិការ រៀបចំការ បោះឆ្នោត (EC) ដើម្បីពិនិត្យមើលពាក្យបណ្តឹង ដែលស្វែងរកការ រំលាយគណបក្សភឿថៃ ដែលកំពុងកាន់អំណាច និងគណបក្សដៃ គូចម្រុះចំនួន ៥ទៀត សម្រាប់ការចោទប្រកាន់ថា អនុញ្ញាតឱ្យសមាជិក ដែលមិនមែនជាសមាជិកមានឥទ្ធិពលលើ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពាក្យបណ្តឹងនេះផ្តោត លើការប្រមូលផ្តុំសមាជិកសំខាន់ៗនៃគណបក្សភឿថៃ Bumjaithai United Thai Nation (UTN) Palang Pracharath (PPRP) Chartthaipattana និងគណបក្ស Prachachat នៅឯគេហដ្ឋាន របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងទីក្រុងបាងកក នៅថ្ងៃដែលលោក សេដ្ឋា ថាវីស៊ីន ត្រូវបានបណ្តេញចេញ ពីតំណែងជានាយករដ្ឋមន្ត្រី។

តុលាការ​ធម្មនុញ្ញ​ថៃ បាន​បណ្តេញលោក សេដ្ឋា ថាវីស៊ីន ពីតំណែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ពី​បទ​តែង​តាំង​លោក ពិចិត្រ ឈឿនបាន ដែលជា​អតីត​ទណ្ឌិត ធ្វើជា​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដោយ​បំពាន​ច្បាប់ ។ នៅ​ថ្ងៃ​នោះ សមាជិក​សំខាន់ៗ​នៃ​គណបក្ស​ទាំង​ប្រាំមួយ​បាន​ជួប​ពិភាក្សា​គ្នា ​ដើម្បី​ពិភាក្សា​អំពី​ការ​ស្នង​តំណែង ​របស់​លោក​ សេដ្ឋា ។

គណបក្សទាំងប្រាំ មួយត្រូវបានចោទថា បានអនុញ្ញាត ឱ្យលោក ថាក់ស៊ីន ដែលជាអ្នកខាងក្រៅគណបក្ស បញ្ចេញឥទ្ធិពល ដោយខុសច្បាប់ ដូច្នេះវាជាការបំពានច្បាប់ គណបក្សនយោបាយ ដែលជាបទល្មើស ដែលត្រូវផ្តន្ទាទោស ដោយការរំលាយគណបក្ស ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្ងៃទី ១៤ ខែសីហា គណបក្សចម្រុះ និងលោកថាក់ស៊ីន បានពិភាក្សាអំពីលទ្ធភាពជំនួសលោក សេដ្ឋា ថាវីស៊ីន មុនពេលសម្រេចចិត្តថាលោក Chaikasem Nitisiri គួរតែកាន់តំណែងនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top