គែរ ៖ ប្រទេសអេហ្ស៊ីប បានថ្កោលទោស ចំពោះការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ទៅលើតំបន់លំនៅដ្ឋាន មួយកន្លែងនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិ ប៉ាឡេស្ទីន និងរងរបួសជាងមួយរយនាក់ ក៏ដូចជាការបន្តវាយប្រហារ ទៅលើជនស៊ីវិល ដែលគ្មានការការពារ និងកន្លែងជន ស៊ីវិលនៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស អេហ្ស៊ីប បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធ្វើឱ្យឧបករណ៍ គណនេយ្យភាពអន្តរជាតិ បញ្ចប់ការឈឺ ចាប់របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា និងបញ្ឈប់អ៊ីស្រាអែល ពីការកំណត់គោលដៅ លើជនស៊ីវិល និងការបំពានច្បាប់អន្តរជាតិ។
អេហ្ស៊ីប ក៏បានអំពាវនាវ ជាថ្មី ឱ្យសហគមន៍អន្តរជាតិបញ្ឈប់ “ការឈ្លានពានរបស់អ៊ីស្រាអែល” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
យោងតាមអាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សាបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៨៧ នាក់បានស្លាប់ និងជាង ៤០ នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃសៅរ៍ នៅពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែល បានវាយឆ្មក់តំបន់លំនៅ ដ្ឋានមួយនៅ Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា នេះបើយោងតាមអាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា អ៊ីស្រាអែល បាននឹងកំពុងបើកការ វាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកប្រឆាំងនឹងការវាយ លុករបស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេល ដែលមនុស្សប្រហែល ១,២០០ នាក់ ត្រូវបានសម្លាប់ និងប្រហែល ២៥០ នាក់ទៀតត្រូវបានចាប់ ធ្វើជាចំណាប់ខ្មាំង ៕