ព័ត៌មានអន្តរជាតិ

លោក Putin ផ្តល់សញ្ជាតិ ជូនជនភៀសខ្លួន អាមេរិក បែបនយោបាយម្នាក់ ដែលបានមករស់នៅ ទឹកដី រុស្សីតាំងតែពីទសវត្សឆ្នាំ៩០

Sputnik
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានផ្តល់សញ្ជាតិ កាលពីថ្ងៃចន្ទដល់បុរសម្នាក់ ដែលធ្លាប់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសរុស្សីហៅថាជា ជនភៀសខ្លួន នយោបាយអាមេរិកដំបូងគេ។

ប្រភពដដែលបានសរសេរទៀតថា លោកJohn Anthony Robles ជនជាតិអាមេរិក ដែលបានជ្រកកោននៅរុស្សី អស់រយៈពេលជាច្រើន ទសវត្សនោះទីបំផុត ត្រូវបានផ្តល់លិខិតឆ្លង ដែនរុស្សី រួមជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត រួមទាំងអ្នកកាសែត អ្នកជំនួញ និងអត្តពលិកផងដែរ។

" "

លោកRobles បានមកដល់ប្រទេស រុស្ស៊ីវិញ ក្នុងឆ្នាំ១៩៩៦ ក្នុងនាមជាជនភៀសខ្លួន ហើយជនជាតិអាមេរិករូបនេះ បានអះអាងថា គាត់កំពុងត្រូវបានបៀតបៀនដោយទីភ្នាក់ងារ សន្តិសុខរបស់សហរដ្ឋអាមេរិក ដោយសារតែការព្យាយាម របស់គាត់ក្នុងការទាក់ទងមន្ត្រីរុស្ស៊ី និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់គាត់ចំពោះ ចក្រពត្តិនិយម ក៏ដូចជាជំហគាំទ្ររបស់គាត់ចំពោះរបបកុម្មុយនិស្ត។

" "

បន្ថែមពីនេះគាត់ត្រូវបានគេជឿថា ជាជនបរទេសដំបូងគេ ដែលបានទទួលសិទ្ធិជ្រកកោន នៅក្នុងប្រទេសរុស្ស៊ីសម័យទំនើបហើយ ចាប់តាំងពីមកដល់ទឹកដីរុស្សី គាត់​បានបម្រើការងារជា​គ្រូបង្រៀនផង និង​ជា​អ្នក​កាសែត​អន្តរជាតិ ​ជាមួយ​វិទ្យុ​សំឡេង​រុស្ស៊ីផង៕

ប្រែសម្រួល៖ស៊ុនលី

To Top