ព័ត៌មានអន្តរជាតិ

ជំងឺគ្រុនឈាម ឆក់យកជីវិត ពលរដ្ឋនៅបង់ក្លាដេស អស់២៤៧នាក់ ខណៈអ្នកឆ្លងជំងឺ មានរហូតដល់ ជិត៥០.០០០នាក់

xinhua

ដាកា៖ ប្រទេសបង់ក្លាដេស បានកត់ត្រាចំនួនអ្នកស្លាប់ ដោយសារជំងឺគ្រុនឈាម មានចំនួន៨៤នាក់ នៅក្នុងខែតុលា ដែលតំណាងឱ្យចំនួន អ្នកស្លាប់ប្រចាំខែខ្ពស់បំផុត ដោយសារជំងឺនេះ នៅក្នុងឆ្នាំ២០២៤នេះ  ក្នុងចំណោមករណីដែលបានបញ្ជាក់ថា ឆ្លងមានចំនួន៤៩.៨៨០នាក់ គិតត្រឹមថ្ងៃអាទិត្យ ។

អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) បានរាយការណ៍ថា មានករណីជំងឺ គ្រុនឈាមថ្មីចំនួន ១.២៩៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ រហូតដល់ម៉ោង៨និង០០នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃអាទិត្យ ដោយបង្កើនចំនួនសរុបនៅក្នុងខែតុលានេះដល់១៨.៩៤២នាក់ ។

អគ្គនាយកដ្ឋាន DGHS បានបញ្ជាក់ពីការស្លាប់ចំនួន០៦នាក់បន្ថែមទៀត កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបដោយសារជំងឺគ្រុនឈាម នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់២៤៧នាក់ គិតមកដល់ពេលនេះក្នុងឆ្នាំ២០២៤នេះ ។

យោងតាមអគ្គនាយកដ្ឋាន DGHS បានឲ្យដឹងថា ការស្លាប់បូករួមទាំង៨០នាក់នៅក្នុងខែកញ្ញា  ចំនួន២៧នាក់នៅក្នុងខែសីហា ចំនួន១២នាក់នៅក្នុងខែកក្កដា និងចំនួន០៨នាក់នៅក្នុងខែមិថុនា ។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម អាជ្ញាធរសុខាភិបាលបង់ក្លាដេស បានពង្រឹងវិធានការត្រួតពិនិត្យការបង្កាត់ពូជរបស់សត្វមូស និងធ្វើប្រតិបត្តិការប្រឆាំងដង្កូវទឹក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top