ការ៉ាកាស ៖ អាជ្ញាធរវ៉េណេស៊ុយអេឡា បានប្រកាសថា ការចាប់ខ្លួនអតីតរដ្ឋមន្ត្រីប្រេង លោក Pedro Tellechea ពីបទប្រព្រឹត្ត “ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ” ដែលគំរាមកំហែងដល់ផល ប្រយោជន៍ជាតិ ។
លោក Tellechea ត្រូវបានគេចាប់ខ្លួនទៅឃុំឃាំង នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីការស៊ើប អង្កេតតាមបែបវិទ្យាសាស្ត្រ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ផ្លូវការមួយ។
ការចោទប្រកាន់មួយ បានចោទប្រកាន់ថា អតីតរដ្ឋមន្ត្រីរូបនេះ បានជាប់ពាក់ព័ន្ធនៅក្នុង “ការផ្តល់ប្រព័ន្ធគ្រប់គ្រង និងបញ្ជាដោយស្វ័យប្រវត្តិ” របស់ក្រុមហ៊ុនប្រេងរបស់រដ្ឋ Petroleos de Venezuela S.A. (PDVSA) ទៅកាន់ក្រុមហ៊ុន គ្រប់គ្រងដោយសេវា ស៊ើបការណ៍សម្ងាត់” នៃ សហរដ្ឋអាមេរិក ប្រព័ន្ធស្វ័យប្រវត្តិនៃក្រុមហ៊ុន PDVSA ដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រតិបត្តិការរបស់វា ។
គួរបញ្ជាក់ថា លោក Tellechea ក៏ធ្លាប់ធ្វើជាប្រធាន PDVSA ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ហើយត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងផលិតកម្មជាតិ ក្នុងខែសីហា ឆ្នាំនេះ ដែលជាមុខតំណែងមួយ ដែលត្រូវបានបណ្តេញ ចេញពីការងារកាលពីថ្ងៃសុក្រមុននេះ ៕