បរទេស៖ យោងតាមការចេញផ្សាយរបស់ RTទោះបីជាមានការឡើងថ្លៃម្តងហើយម្តងទៀត ក្នុងការចំណាយលើវិស័យការពារជាតិក៏ដោយ ក៏ពលរដ្ឋប៉ូឡូញភាគច្រើនជឿថា យោធារបស់ពួកគេមិនមានសមត្ថភាព ក្នុងការការពារប្រទេសនេះបានដែរ បើយោងតាមការស្ទង់មតិ ដែលបានចេញផ្សាយនៅក្នុងកាសែត Rzeczpospolita កាលពីថ្ងៃអង្គារ។
ការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមការងារ SW Research បានឲ្យុដែងដែរថាការស្ទង់មតិបានសួរ អ្នកឆ្លើយសំណួរបែបនេះថា៖ តាមគំនិតរបស់អ្នក តើកងទ័ពប៉ូឡូញបានរៀបចំ ដើម្បីការពារប៉ូឡូញប្រឆាំងនឹង ការឈ្លានពានពីប្រទេសផ្សេងទេ?។
ជាលទ្ធផលចំនួនតិចជាង៣០ភាគរយ នៃអ្នកឆ្លើយតបបានយល់ស្របថា វាត្រូវបានរៀបចំខណៈពេលដែល ៥៤,៧ភាគរយ បាននិយាយថាប៉ូឡូញមិនទាន់ បានត្រៀមខ្លួននោះទេហើយ ១៧,៤ភាគរយ បាននិយាយថា ពួកគេមិនប្រាកដ ឬមិនមានយោបល់លើបញ្ហានេះឡើយ។
គួរឲ្យដឹងដែរថា កងទ័ពប៉ូឡូញមានចំនួនទាហានប្រហែល ២០៥,០០០នាក់ ជាមួយនឹងផែនការពង្រីកដល់ ៣០០,០០០ នេះបើយោងតាមការបញ្ជាក់ ដោយអគ្គសេនាធិការលោក Wieslaw Kukula បានប្រកាសកាលពីខែកក្កដា ដែលបច្ចុប្បន្នកម្លាំងយោធានៃកងទ័ពប៉ូឡូញ ត្រូវបានចាត់ទុកថាជាយោធាធំបំផុតទីបី នៅក្នុងអង្គការណាតូ នៅពីក្រោយសហរដ្ឋអាមេរិក និងតួគីប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី