វ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចសកល របស់ខ្លួននៅឆ្នាំ២០២៤ នៅត្រឹម៣,២ភាគរយ ស្របតាមការព្យាកររបស់ខ្លួននៅក្នុងខែកក្កដា ។ នេះបើយោងតាមទស្សនវិស័យ សេដ្ឋកិច្ចពិភពលោក ហៅកាត់ (WEO) ដែលបានចេញផ្សាយថ្មីរបស់ខ្លួនដូច្នេះ ។
របាយការណ៍បានកត់សម្គាល់ថា កម្រិតនៃភាពមិនប្រាកដប្រជាជុំវិញទស្សនវិស័យ សេដ្ឋកិច្ចពិភពលោកនៅមានកម្រិតខ្ពស់នៅឡើយ ។
របាយការណ៍បានឲ្យដឹងថា “រដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មី (ប្រហែលពាក់កណ្តាលនៃ ចំនួនប្រជាជនពិភពលោកបានទៅ ឬនឹងទៅបោះឆ្នោតនៅឆ្នាំ២០២៤) អាចណែនាំការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងគោលនយោបាយពាណិជ្ជកម្ម និងសារពើពន្ធ” ។
“លើសពីនេះ ការវិលត្រឡប់មកវិញនៃ ការប្រែប្រួលទីផ្សារហិរញ្ញវត្ថុនៅរដូវក្តៅ បានធ្វើឱ្យមានការភ័យនូវភាព ងាយរងគ្រោះដែលមិនដឹងឡើយ ។ ករណីនេះបានបង្កើនការរាំងស្ទះចំពោះគោលជំហរ គោលនយោបាយរូបិយវត្ថុសមស្រប ជាពិសេសនៅក្នុងប្រទេសដែលមាន អតិផរណានៅតែបន្តកើនឡើង ហើយសញ្ញានៃការធ្លាក់ចុះកំពុងលេចឡើងផងដែរ” ។
របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា ការកើនឡើងកាន់តែខ្លាំងនៃជម្លោះ ភូមិសាស្ត្រនយោបាយអាចថ្លឹងថ្លែងពីពាណិជ្ជកម្ម ការវិនិយោគ និងលំហូរដោយសេរីនៃផ្នត់គំនិត ។ របាយការណ៍បានដាក់ទៀតថា “នេះអាចបង្កផលប៉ះពាល់ដល់កំណើនរយៈពេលវែង គំរាមកំហែងដល់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតការជួញដូរដ៏លំបាក សម្រាប់ធនាគារកណ្តាល” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា