ព័ត៌មានអន្តរជាតិ

ផលវិបាកនៃ ជំងឺគ្រុនស្វិតដៃជើង

CBN News

ជំងឺស្វិតដៃជើង គឺជាការឆ្លងមេរោគធ្ងន់ធ្ងរ ដែលធ្លាប់មានជាទូទៅនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។ វាកម្រណាស់នៅសព្វថ្ងៃនេះ ព្រោះវាអាចត្រូវ បានការពារ ដោយថ្នាំវ៉ាក់សាំង។

មនុស្សភាគច្រើនដែលមានជំងឺនេះ មិនមានរោគសញ្ញាអ្វីទាំងអស់ ហើយមិនបានដឹងថាពួកគេឆ្លងមេរោគនោះទេ។

ប៉ុន្តែ សម្រាប់មនុស្សខ្លះ វីរុសជំងឺនេះ បណ្តាលឲ្យខ្វិនជាបណ្ដោះអាសន្ន ឬជាអចិន្ត្រៃយ៍ដែលអាចគំរាមកំហែង ដល់អាយុជីវិត។

ករណីជំងឺនេះ នៅក្នុងប្រទេសអង់គ្លេសបានធ្លាក់ ចុះយ៉ាងខ្លាំង នៅពេលការចាក់វ៉ាក់សាំង ជាប្រចាំត្រូវបានណែនាំ នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៥០។

មិនមានករណីជំងឺស្វិតដៃជើងនៅចក្រភពអង់គ្លេស ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០។ ប៉ុន្តែ ការឆ្លងនៅតែត្រូវបានគេរកឃើញនៅផ្នែកខ្លះ នៃពិភពលោក ហើយនៅតែមានហានិភ័យ តិចតួចដែលអាចនាំ យកមកប្រទេសអង់គ្លេសវិញ។

មិនមានការព្យាបាលសម្រាប់ ជំងឺនេះឡើយ ដូច្នេះ វាសំខាន់ណាស់ ដើម្បីធ្វើឲ្យប្រាកដថា អ្នកនិងកូនរបស់អ្នកត្រូវបាន ទទួលថ្នាំបង្ការប្រឆាំងនឹងវា។

រោគសញ្ញា នៃជំងឺស្វិតដៃជើង
មនុស្សភាគច្រើន ដែលមានជំងឺនេះ នឹងមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយនឹងប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគនេះ ដោយមិនដឹងថា ពួកគេឆ្លងមេរោគនោះទេ។

មនុស្សមួយចំនួនតូច នឹងមានអាការៈដូចនឹងជំងឺផ្តាសាយ ៣ ទៅ ២១ ថ្ងៃបន្ទាប់ពីពួកគេឆ្លង។

រោគសញ្ញាអាចរួមមាន ៖

  1. សីតុណ្ហភាពឡើងខ្ពស់ ៣៨ អង្សារសេ ឬលើស
  2. ឈឺក
  3. ឈឺក្បាល
  4. ឈឺពោះ
  5. ឈឺសាច់ដុំ
  6. មានអារម្មណ៍មិនស្រណុកក្នុងរាងកាយ។
    រោគសញ្ញាទាំងនេះជាទូទៅនឹងបាត់ទៅវិញប្រហែលមួយសប្តាហ៍។

ក្នុងករណីតូចមួយ វីរុសជំងឺនេះបានវាយប្រហារសរសៃប្រសាទនៅឆ្អឹងខ្នង និងមូលដ្ឋាននៃខួរក្បាល។ នេះអាចបណ្តាលឲ្យអ្នកជំងឺខ្វិន ដែលជាធម្មតានៅជើង ដែលនឹងវិវត្តទៅមុខក្នុងរយៈពេលច្រើនម៉ោង ឬថ្ងៃ។

រោគខ្វិនមិនមានលក្ខណៈអចិន្រ្តៃយ៍ទេ ហើយចលនា ជាញឹកញាប់វិលត្រលប់មកវិញក្នុងរយៈពេលពីរបីសប្តាហ៍ និងច្រើនខែទៀត។
ប៉ុន្តែ មនុស្សមួយចំនួននៅ តែមានបញ្ហាដដែល ។ ប្រសិនបើសាច់ដុំដកដង្ហើមត្រូវ បានប៉ះពាល់វាអាចគំរាមកំហែង ដល់អាយុជីវិត៕

To Top