ព័ត៌មានអន្តរជាតិ

សមាជិកសភា អឺរ៉ុបថា ការបង្កកលុយ របស់រុស្ស៊ី គឺស្មើនឹង លួច និងប្លន់

RT News

បរទេស៖ សមាជិកសភាអឺរ៉ុប របស់ប្រទេសស្លូវ៉ាគី លោក Lubos Blaha បាននិយាយថា ការបង្កកមូលនិធិរុស្ស៊ី អធិបតេយ្យ នៅលោកខាងលិច គឺស្មើនឹង “ការលួច”។ លោកបានអំពាវនាវ ឲ្យអាជ្ញាធរសហភាពអឺរ៉ុប បញ្ឈប់ការបញ្ជូនលុយនិងអាវុធ ទៅឱ្យអ៊ុយក្រែន  ក្នុងជម្លោះជាមួយក្រុងម៉ូស្គូ ផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្ត គឺបានបង្កកទ្រព្យ សម្បត្តិប្រមាណ ៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិ របស់រដ្ឋរុស្ស៊ី ចាប់តាំងពីជម្លោះអ៊ុយក្រែនបានកើនឡើងជាង ២ ឆ្នាំមុន ។ មូលនិធិភាគច្រើនប្រហែល ១៩៧ ពាន់លានអឺរ៉ូ (២១៤ ពាន់លានដុល្លារ) កំពុងត្រូវបានទុកនៅឯ clearinghouse Euroclear ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល។

លោក Blaha បាននិយាយនៅក្នុងសម័យប្រជុំពេញអង្គរបស់សភាអឺរ៉ុបក្នុងទីក្រុង Strasbourg កាលពីថ្ងៃចន្ទថា “ការបង្កកទ្រព្យសម្បត្តិ របស់រុស្ស៊ីគឺជាការលួច និងប្លន់។ អ្នកអាចរកឃើញយុត្តិកម្ម រាប់រយសម្រាប់រឿងនេះ ប៉ុន្តែនេះគឺជាការលួច» ។

សមាជិកសភាអឺរ៉ុបមកពីប្រទេសស្លូវ៉ាគីរូបនេះ ក៏បានសួរដោយសំដៅទៅលើការកើនឡើងចុងក្រោយនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនថា “អឺរ៉ុបមិន បានលួចទ្រព្យសម្បត្តិ របស់អាមេរិក នៅពេលមានការឈ្លានពាន ដោយអយុត្តិធម៌ប្រឆាំង នឹងអ៊ីរ៉ាក់ទេ តើយើងនឹងធ្វើដូចគ្នា ជាមួយទ្រព្យ សម្បត្តិរបស់អ៊ីស្រាអែល ដែរឬទេ?” ។

លោក Blaha ដែលបានទៅទស្សនាទីក្រុងម៉ូស្គូ កាលពីដើមខែនេះ ក៏បានអំពាវនាវ ឱ្យសមាជិកសភាសហភាពអឺរ៉ុបប្រើ “សុភវិនិច្ឆ័យ” ដោយបញ្ជាក់ថា ទីក្រុងព្រុចសែលគួរតែ “បញ្ឈប់ការបញ្ជូនអាវុធ អ៊ុយក្រែន និងលុយរាប់ពាន់លានអឺរ៉ូ” ដែលត្រូវការនៅក្នុងប្លុក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top