ព័ត៌មានអន្តរជាតិ

អង្គការណាតូ​ ប្រតិកម្មទៅនឹងបំណង ចង់ចូលរួមប្លុក ប្រទេស BRICS​ដោយប្រទេសតួគី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ នៃប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក លោក Mark Rutte បាននិយាយថា ប្រទេសតួគីមានសិទ្ធិ ក្នុងការសហការជាមួយក្រុមសេដ្ឋកិច្ច BRICS ដោយមិនធ្វើឱ្យ ប៉ះពាល់ដល់ឋានៈរបស់ខ្លួន ជាសមាជិកណាតូនោះទេ។

ការលើកឡើងនេះធ្វើឡើង ដោយប្រមុខ​អង្គការណាតូ នៅក្នុងពេលដែលលោក​បាន​ធ្វើ​ការ​កត់ សម្គាល់មួយនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​មួយ​ក្នុង​ប្រទេស​អេស្តូនី​កាលពី​ថ្ងៃ​អង្គារ ។

នៅពេលសួរដោយអ្នកផ្សព្វផ្សាយសាធារណៈ Estonian ថាតើបំណងប្រាថ្នា របស់ទីក្រុងអង់ការ៉ា ក្នុងការក្លាយជាសមាជិកនៃ BRICS ដែលបណ្តាញផ្សព្វផ្សាយ បានពិពណ៌នាថាជា អង្គការដែលគ្រប់គ្រងដោយរុស្ស៊ី គួរតែជាមូលហេតុ នៃការព្រួយបារម្ភឬទេលោក Rutte បានសង្កត់ធ្ងន់ថាតួគី នៅតែជា សម្ព័ន្ធមិត្តដ៏សំខាន់បំផុតនៅក្នុងសម្ព័ន្ធភាពដោយសារវាជា កងកម្លាំងយោធាបំពាក់ ដ៏ល្អបំផុតមួយនៅក្នុងអង្គការណាតូ។

ទោះបីជាយ៉ាងណាក្តីលោកក៏បានបន្ថែមទៀតថា ប្រទេសនេះដើរតួនាទីយ៉ាងសំខាន់ នៅក្នុងផ្នែករបស់ខ្លួននៃភូមិសាស្ត្រណាតូ។

គួរឲ្យដឹងដែរថាប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បច្ចុប្បន្នកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៦នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ត្រូវ បានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតី Vladimir Putin ដើម្បីពិភាក្សាអំពីទំនាក់ ទំនងទ្វេភាគី វិបត្តិអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ាផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top