ព័ត៌មានអន្តរជាតិ

ឆេះវត្តអាយុកាល៨០០ឆ្នាំ នៅតំបន់បេតិកភណ្ឌវប្បធម៌ នៅវៀតណាម ខូចខាតអស់ប្រហែលជិត១លានដុល្លារ

VN Express

បរទេស៖ វត្ត Pho Quang ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ជាតិអាយុ ៨០០ ឆ្នាំនៅខេត្ត Phu Tho ភាគខាងជើង ប្រទេសវៀតណាម គឺត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃពុធ ។ ផ្សែងហុយចេញពីសាលធំនៃវត្តនៅម៉ោងប្រហែល ១០ ព្រឹក ហើយភ្លើងបានឆាបឆេះសាលនេះ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។

យោងតាមវែបសាយ MSN ចេញផ្សាយ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកស្រុករាប់រយនាក់បានព្យាយាម យកទឹកមកជួយពន្លត់ភ្លើងដែលបានឆេះនោះដែរ ប៉ុន្តែបានសម្រេចឡើយ។

ប៉ូលីសស្រុក Lam Thao បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ៥ គ្រឿង និងមន្រ្តីជាច្រើននាក់ទៅកន្លែងកើតហេតុនៅម៉ោង ១០ និង ៣០ នាទី។ គិតត្រឹមថ្ងៃត្រង់ ភ្លើងបានរលត់ទៅវិញ ប៉ុន្តែរចនាសម្ព័ន្ធនៃសាលធំភាគច្រើនត្រូវបានបំផ្លាញ។

វត្ត Pho Quang ត្រូវបានទទួលស្គាល់ថាជាតំបន់បេតិកភណ្ឌវប្បធម៌ជាតិក្នុងឆ្នាំ ១៩៨០។ ព្រះវិហារនេះមានផ្ទុកនូវវត្ថុបុរាណដ៏មានតម្លៃជាច្រើន ជាពិសេសថ្មដែលមានរាងដូចផ្កាឈូកពីរាជវង្ស Tran ឆ្នាំ១២២៥ ដល់ឆ្នាំ ១៤០០ ដែលមានចម្លាក់ដ៏ប្រណិត ដែលត្រូវបានប្រកាសជាសម្បត្តិជាតិក្នុងឆ្នាំ ២០២១។

អាសនៈផ្កាឈូកថ្មដែលជាសម្បត្តិជាតិត្រូវបានខូចខាតបន្ទាប់ពីភ្លើងឆេះវត្ត Pho Quang ក្នុងខេត្ត Phu Tho ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៤។ យោងតាមគណៈកម្មាធិការប្រជាជនឃុំ Xuan Lung ព្រះពុទ្ធបដិមាធ្វើពីដីឥដ្ឋ និងឈើចំនួន ២៧ អង្គ និងគ្រឿងសង្ហារិមរបស់វត្តទាំងមូលត្រូវបានខូចខាត។

ការប៉ាន់ប្រមាណដំបូងបានធ្វើឱ្យខូចខាតផ្នែកហិរញ្ញវត្ថុប្រហែល ២៥ ពាន់លានដុង ស្មើនឹងប្រហែល ៩៨៥.០០០ ដុល្លារអាមេរិក ។ យ៉ាងណាក៏ដោយ មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top