ព័ត៌មានអន្តរជាតិ

នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ភាគហ៊ុន របស់ក្រុមហ៊ុនកូកា-កូឡា បានធ្លាក់ចុះ ជិត២ភាគរយ

xinhua

ញ៉ូវយ៉ក ៖ គិតត្រឹមថ្ងៃពុធ ភាគហ៊ុនរបស់ក្រុមហ៊ុន កូកា-កូឡា បានធ្លាក់ចុះជិត២ភាគរយ បន្ទាប់ពីក្រុមហ៊ុននេះ បានរាយការណ៍ពីបរិមាណឯកតា ក្នុងត្រីមាសទី៣ថា តិចជាងការរំពឹងទុក ។

ការធ្លាក់ចុះ២ភាគរយ នៃការដឹកជញ្ជូនប្រមូលផ្តុំ ដែលសន្មតថា ជាពេលវេលា នៃការចែកចាយ បាននាំឱ្យមានការធ្លាក់ចុះ១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងបរិមាណឯកតា ។ បរិមាណបានថយចុះ២ភាគរយទាំង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់អាហ្រ្វិក ខណៈនៅតែសហរដ្ឋអាមេរិកខាងជើង និងអាមេរិកឡាទីនតែប៉ុណ្ណោះ ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះ ក៏ដោយ ក្រុម៊ុន កូកា-កូឡា បានលើសពីការប៉ាន់ស្មាន របស់ សារព័ត៌មាន Bloomberg នៅក្នុងរបាយការណ៍ត្រីមាសទី៣ របស់ខ្លួន ។ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូល មានចំនួន១១,៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលលើសពីការប៉ាន់ស្មាន១១,៦១ពាន់លានដុល្លារ ។ ប្រាក់ចំណូលដែលបានកែតម្រូវក្នុង១ហ៊ុនបានមកនៅតម្លៃ០,៧៧ដុល្លារ លើសពីការព្យាករណ៍០,៧៤ដុល្លារ ។

ក្រុមហ៊ុន កូកា-កូឡា ក៏បានមើលឃើញពីការកើនឡើងតម្លៃ ដែលមានចំនួន១០ភាគរយ ដែលខ្ពស់ជាងការរំពឹងទុក៦,៥១ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងបរិមាណករណីឯកតា បានធ្វើឲ្យរាំងស្ទះដល់ការកើនឡើងដែលរំពឹងទុកគឺ០,៤២ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top