ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងធ្វើការរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov បាននិយាយថា ប្រទេសរុស្សីនឹងឆ្លើយតបដោយសប្បុរស ចំពោះការប្រើប្រាស់របស់បស្ចិមប្រទេស លើប្រាក់ចំណូលដែលបង្កើតឡើង ដោយទុនបំរុងរបស់ធនាគារកណ្តាល ដែលបង្កករបស់ខ្លួន។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានរារាំង ទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។

មូលនិធិភាគច្រើនប្រហែល ១៩៧ពាន់លានអឺរ៉ូ ឬត្រូវជា២១៣ពាន់លានដុល្លារ កំពុងត្រូវបានរក្សាទុកនៅឯការិយាល័យបោសសំអាត Euroclear ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល។

កាល​ពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ប្រើ​ប្រាក់​ចំណូល ​ពី​ទ្រព្យ​សកម្ម​ដែល​ត្រូវ​បាន​គេ​បង្កក​ ដើម្បី​សង​ប្រាក់​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​ ដល់​ក្រុងគៀវផងដែរ។

លោក Siluanov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ៖ប្រសិនបើបណ្តាប្រទេសលោកខាងលិច បានចាប់ផ្តើមប្រើប្រាស់ប្រាក់ចំណូលពី ទុនបំរុងរបស់រុស្ស៊ីដែលបង្កកនោះ យើងនឹងធ្វើដូចគ្នា។ យើង​បាន​បង្កក​ប្រាក់​ពី​ក្រុមហ៊ុន និង​អង្គការក្រៅរដ្ឋាភិបាលផងហើយ យើងនឹង​រក្សា​ប្រាក់​នេះ​ក្នុង​គណនី​របស់​យើង​ដូច​គ្នា ហើយ​នឹង​ប្រើ​ប្រាក់​ចំណូល​ពី​ទ្រព្យ​សកម្ម​ទាំង​នេះ​ដូច​គ្នា៕

ប្រែសម្រួល៖ ស៊ុន លី

To Top