ព័ត៌មានអន្តរជាតិ

លោក Putin ៖ ការគម្រាមកំហែងរុស្សី បានត្រឹមតែធ្វើឲ្យយើង កាន់តែមានភាពក្លាហាន និងរឹងម៉ាំជាងមុន

Sputink

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ការគំរាមកំហែងណាមួយ ដែលធ្វើឡើងប្រឆាំងនឹងរុស្ស៊ី នឹងធ្វើឱ្យប្រទេសនេះ មានភាពក្លាហានតែប៉ុណ្ណោះ ។
ប្រធានាធិបតីរុស្សីរូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan កាលពីថ្ងៃព្រហស្បតិ៍ ។

លោកបានបន្តថា ៖ អ្នកអាចគំរាមកំហែងនរណាម្នាក់ ។ វាគ្មានន័យទេក្នុងការគំរាមកំហែងដល់រុស្ស៊ី ចាប់តាំងពីរឿងនេះ ធ្វើឱ្យយើងមានភាពក្លាហានឡើង ដោយក្នុងនោះអតីតសមភាគីអាមេរិករបស់លោក Donald Trump ក៏ធ្លាប់បានគម្រាមទម្លាក់គ្រាប់បែក នៅទីក្រុងមូស្គូផងដែរ។

ប្រ​ធានា​ធិបតី​រុស្ស៊ី​បាន​បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក Trump គឺ​គ្រាន់​តែ​ជា​ការ​ពិភាក្សា​យុទ្ធនាការ​ ដែល​មិន​គួរ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក។ លោក​បាន​បន្ត​ថា លោក​មិនទុកវាក្នុងចិត្តសម្រាប់​ការ​សន្ទនា​ បែប​នេះ​ជាមួយ​លោក Trump ទេ ។

គួរឲ្យដឹងដែរថា អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនគណបក្សសាធារណរដ្ឋបច្ចុប្បន្ន បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal កាលពីថ្ងៃសុក្រ ដោយអះអាងថា លោកបានប្រាប់មេដឹកនាំរុស្ស៊ីថា ៖ ប្រសិនបើអ្នកដើរតាមអ៊ុយក្រែន ខ្ញុំនឹងវាយប្រហារអ្នកឲ្យខ្លាំង ។ ខ្ញុំនឹងវាយអ្នកភ្លាមៗនៅកណ្តាលទីក្រុងម៉ូស្គូ យើងជាមិត្ត។ ខ្ញុំ​មិន​ចង់​ធ្វើ​ទេ ប៉ុន្តែ​ខ្ញុំ​គ្មាន​ជម្រើស​ទេ។

ជាមួយគ្នានេះ លោកPutin បានសរសើរការសន្យាម្តងហើយម្តងទៀតរបស់លោក Trump ក្នុងការនាំយកជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនដល់ទីបញ្ចប់។ លោកបាននិយាយថា ទីក្រុងមូស្គូស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមសន្តិភាពណាមួយ មិនថាអ្នកណាជាអ្នកបង្ហាញនោះទេ ដោយលោកបានរំលឹកឡើងវិញ នូវការត្រៀមខ្លួនរបស់ប្រទេសក្នុងការចូលរួម ក្នុងកិច្ចចរចាសន្តិភាពនានា៕

ប្រែសម្រួល៖ស៊ុនលី

To Top