ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ១៥០នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការ វាយប្រហារ របស់អ៊ីស្រាអែល នៅភាគខាងជើង តំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា ៖ យ៉ាងហោចណាស់មនុស្ស ១៥០នាក់បានស្លាប់ និងរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើទីក្រុង Jabalia ភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កងការពារជនស៊ីវិលបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក “Block 7” នៅក្នុងតំបន់ Al-Hawaja នៃជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា ដែលនាំឱ្យមនុស្សបាត់បង់ ជីវិតយ៉ាងច្រើនដូចនេះ។

យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា សេវាការពារជនស៊ីវិល និងផ្នែកវេជ្ជសាស្រ្ដកំពុងប្រឈមមុខ នឹងការលំបាកយ៉ាងខ្លាំងក្នុងការផ្លាស់ទីអ្នកស្លាប់ និងរបួស ដោយសារកងទ័ពអ៊ីស្រាអែល បានរំខានដល់ប្រតិបត្តិការ របស់ពួកគេនៅភាគខាងជើងហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ។

អ្នកស្រុកបានពណ៌នា ស្ថានការណ៍ដល់ស៊ីនហួថា “ធ្ងន់ធ្ងរខ្លាំងណាស់” ដោយកត់សម្គាល់ថា សាកសពអ្នកស្លាប់ នៅតែដេកនៅតាមដងផ្លូវ ឬនៅក្រោមគំនរបាក់បែកផ្ទះ បន្ទាប់ពីការទម្លាក់គ្រាប់បែក យ៉ាងធ្ងន់ធ្ងរភ្លាមៗរបស់អ៊ីស្រាអែល៕

To Top