ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ប្រាប់ឲ្យអាល្លឺម៉ង់ ក្នុងការកាត់បន្ថយ អត្ថប្រយោជន៍នានា សម្រាប់ពលរដ្ឋ ភៀសខ្លួនអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា ប្រទេសអាល្លឺម៉ង់ គួរតែឈប់ផ្តល់អត្ថប្រយោជន៍ សង្គមដល់ជនភៀសខ្លួនអ៊ុយក្រែនដែលរស់ នៅក្នុងប្រទេសនេះ ហើយបង្វែរប្រាក់ទៅអាជ្ញាធរនៅទីក្រុងគៀវជំនួសវិញ ។

អ្នកការទូតជាន់ខ្ពស់រូបនេះ បានអះអាងថា ការចែកអំណោយដ៏សប្បុរស គឺជាការលើកទឹកចិត្តដល់បុរសជនជាតិអ៊ុយក្រែន ក្នុងការវិលត្រឡប់ទៅកាន់ ប្រទេសកំណើតរបស់ពួកគេ និងចូលរួមយោធា។

យោងតាម ​​Eurostat ជនជាតិអ៊ុយក្រែនជាង៤លាននាក់ បច្ចុប្បន្នកំពុងរស់នៅក្រោមការការពារបណ្តោះអាសន្ននៅក្នុងសហភាពអឺរ៉ុប ដោយប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងសាធារណរដ្ឋឆេកជាម្ចាស់ផ្ទះក្នុងកម្រិតខ្ពស់បំផុត។

The Statista ក៏បានប៉ាន់ប្រមាណថា គិតត្រឹមខែមិថុនា ប្រទេសអាល្លឺម៉ង់គឺជាផ្ទះសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនជិត១,២ លាននាក់ ខណៈនៅប្រទេសប៉ូឡូញចំនួននេះ បច្ចុប្បន្នមានចំនួនជាង៩៨១,០០០នាក់នេះ បើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។

ការបង្ហាញខ្លួននៅលើប៉ុស្តិ៍ TVP Info របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ លោក Sikorski បានរៀបរាប់ពីរបៀប ដែលក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចថ្មីៗនេះ ទៅកាន់ប្រទេស អាល្លឺម៉ង់ គាត់បានស្នើទៅកាន់អធិការបតី Olaf Scholz ថា៖អត្ថប្រយោជន៍សង្គម ដែលទទួលបានដោយជនភៀសខ្លួនអ៊ុយក្រែន ដែលអាចមានរហូតដល់១,២០០ អឺរ៉ូក្នុងមួយខែ ឬប្រហែល ១,៣០០ ដុល្លារគួរតែត្រូវាបានផ្តល់ឱ្យ ដោយផ្ទាល់ទៅអ៊ុយក្រែនដោយផ្ទាល់វិញ កាន់តែប្រសើរជាង៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top