ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មិនអាចដំណើរការយន្តហោះ B-52 ដែលបានកែប្រែថ្មី មុនឆ្នាំ២០៣៣ បាននោះទេ

Afp

បរទេស៖ យន្ដហោះទម្លាក់គ្រាប់បែក B-52J ថ្មីបំផុតនៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress របស់សហរដ្ឋអាមេរិកនឹងមិនត្រូវបានបញ្ចប់រហូតដល់ឆ្នាំ២០៣៣ នេះបើយោងតាមការរាយការណ៍របស់ The National Interest។

ផែនការទំនើបកម្ម ដែលនឹងពាក់ព័ន្ធនឹងការដំឡើងម៉ាស៊ីន Rolls-Royce F130 ថ្មី ការកែលម្អប្រព័ន្ធរុករក Raytheon និងការកែលម្អមួយចំនួនទៀតត្រូវបានរិះគន់យ៉ាងខ្លាំងដោយការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល ដែលបានឲ្យដឹងថា កម្មវិធីនេះបរាជ័យក្នុងការអភិវឌ្ឍ “ការប៉ាន់ស្មានតម្លៃផ្លូវការ ឬកាលវិភាគ” សន្តិសុខជាតិ។ 

បញ្ហាមួយទៀតដែលស៊េរីយន្ដហោះទម្លាក់គ្រាប់បែក B-52 ទាំងមូលប្រឈមមុខគឺការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបានបង្ខំឱ្យអាជ្ញាធរអាមេរិកធ្វើការកែច្នៃផ្នែកពីយន្ដហោះ B-52។

យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបី នៃអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយជាលើកដំបូងកាលពី ៦០ឆ្នាំមុន ប៉ុន្តែចំនួននៃអង្គភាព ដែលអាចប្រតិបត្តិការបានចាប់តាំងពីពេលនោះមកបានធ្លាក់ចុះមកតិចជាង ៨០គ្រឿង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top