ព័ត៌មានអន្តរជាតិ

G7 ព្រមព្រៀងផ្តល់កំចីឲ្យអ៊ុយក្រែនតាមរយៈការប្រាក់ ដែលបានទទួលបានទ្រព្យបង្កករបស់ប្រទេសរុស្សី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំនៃបណ្តាប្រទេស G7 បានព្រមព្រៀងគ្នាលើការផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីគាំទ្រដោយប្រាក់ចំណូលដែលបានកើនឡើង លើទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ដែលបច្ចុប្បន្នត្រូវបានបង្កកដោយបណ្តាប្រទេសលោកខាងលិច។

កន្លងមកកាលពីខែមិថុនា សមាជិកនៃក្រុមនេះបានសន្យាថានឹងផ្តល់ប្រាក់កម្ចីសរុបចំនួន ៥០ ពាន់លានដុល្លារដល់ទីក្រុងគៀវ ដោយប្រើការប្រាក់ទាំងនេះ។

គួរឲ្យដឹងដែរថាបន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានរារាំងទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ីហើយ មូលនិធិភាគច្រើនប្រហែល ១៩៧ពាន់លានអឺរ៉ូឬ ២១៣ពាន់លានដុល្លារ កំពុងត្រូវបានរក្សាទុកដោយអង្គភាព Euroclear ។

ការិយាល័យបោសសម្អាតដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែលនេះបានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានរឹបអូសនោះបានបង្កើតការប្រាក់ចំនួន៣,៤ពាន់លានអឺរ៉ូឬត្រូវជា ៣,៧ ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលខែកក្កដា។

កាលពីថ្ងៃសុក្រ បណ្តាប្រទេស G7 បាននិយាយថា ប្រាក់កម្ចីសម្រាប់អ៊ុយក្រែន នឹងត្រូវបានផ្តល់សេវា និងសងវិញដោយលំហូរនៃប្រាក់ចំណូលដ៏ច្រើននាពេលអនាគត ដែលកើតចេញពីការអសកម្មនៃទ្រព្យសម្បត្តិរបស់ប្រតេសរុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុនលី

To Top