ញូវដែលីៈ ប្រទេសឥណ្ឌាបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ដែលកំពុង កើនឡើងនៅអាស៊ីខាងលិច ហើយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យអត់ធ្មត់ខ្ពស់បំផុត។
ការអំពាវនាវរបស់ទីក្រុងញូវដេលី ឱ្យមានការអត់ធ្មត់បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស លើប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍ ជាការឆ្លើយតបទៅនឹងរបាំងនៃកាំជ្រួចផ្លោង ដែលទីក្រុងតេអេរ៉ង់ បានបាញ់ទៅលើទីក្រុង Tel Aviv កាលពីដើមខែនេះ។
ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការវិវត្តនៅអាស៊ីខាងលិច និងការប៉ះពាល់របស់វាចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើសពីនេះ យើងសូមអំពាវនាវជាថ្មីដល់ អ្នកពាក់ព័ន្ធទាំងអស់ឲ្យអនុវត្តការអត់ធ្មត់ ហើយត្រឡប់ទៅកាន់ផ្លូវនៃកិច្ចសន្ទនា និងការទូតវិញ”។
ឥណ្ឌាបានគូសបញ្ជាក់ថា អរិភាព ដែលកំពុងបន្តនឹងមិនផ្តល់ ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងថា “អរិភាពដែលកំពុងបន្តគឺគ្មានផលប្រយោជន៍ ដល់នរណាម្នាក់ម្នាក់ឡើយ ហើយមានតែចំណាប់ខ្មាំង ជនស្លូតត្រង់ និងប្រជាជនស៊ីវិលទេ ដែលនៅតែបន្តរងទុក្ខ”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
