បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ចេញ ពីប្រភពCommonwealth of Nations បានដាក់សំណើផ្លូវការ មួយសម្រាប់ការពិភាក្សា ជាមួយចក្រភពអង់គ្លេស ស្តីពីសំណងសម្រាប់ ពាណិជ្ជកម្មទាសករ ឆ្លងទ្វីបអាត្លង់ទិក។
យ៉ាងណាក្តីនាយករដ្ឋមន្ត្រី អង់គ្លេស Keir Starmer បានបង្ហាញការព្យាយាមផងដែរ ប៉ុន្តែមិនបានរក្សាប្រធានបទនេះ ចេញពីរបៀបវារៈនៃការជួបជុំដ៏សំខាន់មួយនៅកោះ ប៉ាស៊ីហ្វិកសាម័រនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ខែតុលាកន្លងមក។
Commonwealth ត្រូវបានបង្កើតឡើងដោយ ប្រទេសជាង៥០ ដែលភាគច្រើនជាអតីតទឹកដី នៃចក្រភពអង់គ្លេសហើយ ចក្រភពអង់គ្លេសបានច្រានចោលការបង់ប្រាក់បែបនេះ ហើយរហូតមកដល់ពេលនេះ ក៏បានបដិសេធមិន ធ្វើការសុំទោសជាផ្លូវការផងដែរ។
គួរឲ្យដឹងដែរថា កាលពីឆ្នាំមុន Brattle Group ដែលជាក្រុមហ៊ុនប្រឹក្សា សេដ្ឋកិច្ចបានសន្និដ្ឋានថា ចក្រភពអង់គ្លេសជំពាក់ សំណង ច្រើនជាង១៨ទ្រីលានផោន ឬត្រូវជា២៤ទ្រីលានដុល្លារ សម្រាប់ការចូលរួមរបស់ខ្លួន នៅក្នុងទាសភាពនៅ ក្នុងប្រទេស១៤នៅតំបន់ Caribbean។
ជាការឆ្លើយតបដែលធ្លាប់ បានធ្វើដោយលោក Starmerកន្លងមកលោកក៏ ធ្លាប់បានច្រាន ចោលការពិភាក្សា អំពីសំណង ដោយនិយាយថា ចក្រភពអង់គ្លេស នឹងមិនផ្តល់ការសុំទោស ឬការទូទាត់សំណង សម្រាប់ អំពើឃោរឃៅ ដែលមានរយៈពេល បីសតវត្សមកហើយនោះ ដោយប្រទេសអង់គ្លេសឡើយ៕
ប្រែសម្រួល៖ស៊ុនលី