បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT យោធារុស្ស៊ី រួមជាមួយនឹង ឆ្មាំព្រំដែន និងអង្គភាពឆ្មាំជាតិ បានវាយលុកការប៉ុនប៉ង លុកលុយចូលក្នុងតំបន់ Bryansk។
ការអះអាងដែលធ្វើឡើង អភិបាលក្រុងក្នុងតំបន់គឺ លោក Aleksandr Bogomaz បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីថ្ងៃអាទិត្យ។
យោងតាមការបញញជាក់ ដោយលោកអភិបាល ក្រុងដដែលបានឲ្យដឹងទៀតថា ៖ ក្រុមប្រដាប់អាវុធ បានព្យាយាមឆ្លង កាត់ព្រំដែនរុស្ស៊ី ជាមួយអ៊ុយក្រែន នៅជិតភូមិ Manev ដែល មានទីតាំងនៅជាប់ព្រំដែន ការតាំងទីលំនៅតូចៗ និងត្រូវបានបោះបង់ ចោលជាច្រើនឆ្នាំមកហើយ។
ឆ្មាំព្រំដែន រួមជាមួយនឹងយោធា និងកងកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារ ទៅលើក្រុមអ្នកឈ្លានពាន ហើយបង្ខំពួកគេ ឱ្យដកថយ បានយ៉ាងជោគជ័យ ហើយជាលទ្ធផលមិន បានរាយការណ៍ពីការរង របួសណាមួយនៅខាងភាគីរុស្ស៊ីទេ ។
អភិបាលក្រុងដដែល បាននិយាយថា ស្ថានភាពនៅក្នុងតំបន់ នៅតែមានស្ថិរភាព ហើយតំបន់ព្រំដែនឥឡូវនេះ ត្រូវបានគ្រប់គ្រងដោយទីស្នាក់ការ ប្រតិបត្តិការក្នុងតំបន់ ដោយក្នុងនោះសូម្បីតែ ទាំងក្រសួងការពារជាតិរុស្ស៊ី និងយោធាអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយ លើឧប្បត្តិហេតុនេះទេ រហូតមកដល់ពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី