ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរក​ដៃគូ បន្ទាប់ពី​ប្លុក ​កាន់អំណាច​បាត់បង់ ​សំឡេង​ភាគច្រើន ​ក្នុង​សភា​ជាន់​ទាប​

kyodo

តូក្យូ៖ ប្លុកដែលកំពុង កាន់អំណាច របស់ប្រទេសជប៉ុន បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដោយបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ដែលឥឡូវនេះត្រូវតែស្វែងរកការគាំទ្រ បន្ថែមនៅខាងក្រៅក្រុមចម្រុះ ដើម្បីគ្រប់គ្រងរដ្ឋាភិបាល ដែលមានស្ថិរភាពមួយ។

យ៉ាង​ណា​ក៏ដោយលោក Ishiba បាន​សម្តែង​ការ​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​គណបក្ស ​របស់​លោក ។ គណបក្សប្រឆាំង ដែលមានសមាសភាព ទាំងកម្លាំងសេរីនិយម និងស្តាំនិយម ក៏ត្រូវបានគេរំពឹងថា នឹងតស៊ូក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតក្រុមចម្រុះ ដោយសារតែភាពខុសគ្នា នៃគោលដៅគោលនយោបាយរបស់ពួកគេ ។

លទ្ធផលដ៏គួរឱ្យសោកស្ដាយបានគូសបញ្ជាក់ ពីការមិនទុកចិត្តកាន់តែស៊ីជម្រៅ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ដោយសារតែរឿងអាស្រូវ នៃមូលនិធិនយោបាយ ដែលជាសញ្ញានៃការផ្លាស់ប្តូរនៅក្នុងការគាំទ្រ។

សម្ព័ន្ធដែលកំពុងកាន់អំណាចទទួលបាន ២១៥ អាសនៈ ក្នុងចំណោម ៤៦៥អាសនៈនៅក្នុងសភា ដែលធ្លាក់ចុះយ៉ាងគំហុកពី ២៨៨ ដោយបាត់គោលដៅយ៉ាងហោចណាស់ ត្រូវរក្សាឲ្យបានសំឡេងភាគច្រើន។

វានឹងនៅតែខ្វះសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដ៏មានអំណាច ប្រសិនបើលោក Ishiba ទទួលយកការគាំទ្រអតីតសមាជិកសភាបក្ស LDP ដែលឈរឈ្មោះជាឯករាជ្យ បន្ទាប់ពីត្រូវបានបដិសេធការយល់ព្រម ពីគណបក្សជុំវិញរឿងអាស្រូវនេះ។

គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ដែលបានបង្ហាញខ្លួនឯងថា ជាជម្រើសមួយសម្រាប់គណបក្សកាន់អំណាច ដែលត្រូវបានគេមើលឃើញថា អាចជួយបង្កើនអាសនៈរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top