ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស ចំពោះការចូលរួមរបស់អាមេរិក ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល លើអ៊ីរ៉ង់

AFP

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងប្រតិបត្តិការយោធានាពេលថ្មីៗនេះ របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺច្បាស់ណាស់ ។

នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ផ្ទាល់ លោកបានគូសបញ្ជាក់ពីការផ្តល់លំហអាកាស និងបរិក្ខាររបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល សម្រាប់ការវាយប្រហារ នៅព្រឹកថ្ងៃសៅរ៍របស់ខ្លួនលើអ៊ីរ៉ង់។

លោកបានលើកឡើងថា “ភាពជាដៃគូរបស់អាមេរិក ក្នុងប្រតិបត្តិការយោធា របស់អ៊ីស្រាអែល គឺច្បាស់ណាស់សម្រាប់ពួកយើង។ តិចតួចបំផុត ដែលពួកគេបានធ្វើគឺ ផ្តល់ឱ្យកងកម្លាំងអាកាស របស់អ៊ីស្រាអែល នូវច្រករបៀងទូលាយ ហើយថែមទាំងឧបករណ៍ការពារ ដែលពួកគេបានប្រគល់ ឱ្យអ៊ីស្រាអែលមុននេះ ត្រូវបានគេពិចារណាផងដែរពីភាព ​ស្មុគស្មាញ​ក្នុង​ប្រតិបត្តិការ​នេះ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់”។

លោកបានបន្ដថា “យើងរក្សាភាពជាដៃគូ របស់សហរដ្ឋអាមេរិក នៅក្នុងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល និងការកើនឡើង នៃភាពតានតឹងនៅក្នុង តំបន់អាស៊ីខាងលិច គឺច្បាស់ណាស់ ហើយទីក្រុងវ៉ាស៊ីនតោន ទទួលខុសត្រូវចំពោះវា” ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្ថែមថា អ៊ីស្រាអែលគ្មានអំណាចនៅក្នុងតំបន់ដោយគ្មានសហរដ្ឋអាមេរិកនោះទេ ដោយអះអាងថាទីក្រុងតេអេរ៉ង់ ចាត់ទុកសហរដ្ឋអាមេរិកថា បានចូលរួមមិនត្រឹមតែក្នុងការ វាយប្រហារថ្ងៃសៅរ៍របស់ អ៊ីស្រាអែលលើអ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រតិបត្តិការ អ៊ីស្រាអែលទាំងអស់ នៅក្នុងតំបន់ហ្គាហ្សា លីបង់ និងកន្លែងផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top