ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ប្តេជ្ញាថា នឹងបន្តកាន់តំណែងដដែល បើទោះបីលទ្ធផលពការបោះឆ្នោតធ្លាក់ ចុះសំឡេងគាំទ្រីក្តី

Kyodo

តូក្យូ៖ នៅថ្ងៃចន្ទនេះ លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បានប្តេជ្ញាថា នឹងបន្តកាន់តំណែង បើទោះបីជាការបោះឆ្នោត របស់លោកត្រូវបានរារាំងក៏ដោយ ជាមួយនឹងលទ្ធផលដ៏អាក្រក់បំផុត របស់គណបក្សកាន់អំណាចនៅក្នុងរយៈពេល ១៥ឆ្នាំមកនេះ ។

លោក Ishiba វ័យ៦៧ឆ្នាំបានអំពាវនាវឲ្យមានការបោះឆ្នោត កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចូលកាន់តំណែងនៅថ្ងៃទី១ ខែតុលា ប៉ុន្តែអ្នកបោះឆ្នោតបានខឹងសម្បារ ចំពោះរឿងអាស្រូវមូលនិធិដែលបាន ដាក់ទណ្ឌកម្មគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ (LDP) របស់គាត់ដែលបានគ្រប់គ្រងប្រទេសជប៉ុន ស្ទើរតែមិនឈប់ឈរគិតចាប់តាំងពីឆ្នាំ១៩៥៥ ។

ជាមួយនឹងការព្យាករណ៍ដែលបង្ហាញថា សម្ព័ន្ធដែលដឹកនាំដោយ LDP នឹងបាត់បង់សំឡេងភាគច្រើន កាន់អំណាចរបស់ខ្លួន លោក Ishiba បានប្តេជ្ញាបន្តកាន់តំណែងដោយថ្លែងថា គាត់នឹងមិនអនុញ្ញាតឱ្យមាន “ចន្លោះប្រហោងខាងផ្នែកនយោបាយ” ឡើយ ។

លោក Ishiba បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំចង់បំពេញកាតព្វកិច្ចរបស់ខ្ញុំ ដោយការពារអាយុជីវិតប្រជាជន ការពារប្រទេសជប៉ុន”  ។

គាត់បានថ្លែងថា កត្តាបោះឆ្នោតដ៏ធំបំផុតគឺ “ការសង្ស័យ ការមិនទុកចិត្ត និងកំហឹងរបស់ប្រជាជន” ជុំវិញរឿងអាស្រូវដែលមើលឃើញថា គណបក្ស LDP យកលុយដាក់ចូលហោប៉ៅ ពីព្រឹត្តិការណ៍រៃអង្គាសថវិកា និងដែលបានជួយទម្លាក់អតីតអ្នកកាន់តំណែងមុនរបស់គាត់ គឺលោក Fumio Kishida ។

លោក Ishiba បានប្រាប់ដល់អ្នកយកព័ត៌មានថា “ខ្ញុំនឹងធ្វើកំណែទម្រង់ជាមូលដ្ឋានទាក់ទងនឹងបញ្ហាថវិកា និងនយោបាយ” ។ លោក Ishiba បានបញ្ជាក់ជាថ្មីថា អ្នកបោះឆ្នោតបានផ្តល់ “ការវិនិច្ឆ័យយ៉ាងហ្មត់ចត់” មកលើគណបក្ស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top