ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំង អាល្លឺម៉ង់អះអាងថា លោក Scholz ខ្លាចបំផុតគឺលោក Putin

RT News
" "

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz ត្រូវបានគេសន្មត់ថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីគាំទ្រទីក្រុងគៀវក្នុងជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងមូស្គូ ដោយសារតែគាត់ខ្លាច ប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ការលើកឡើងនេះគឺជាអ្វីដែលត្រូវបានធ្វើឡើងដោយប្រធាន គណបក្សប្រឆាំងដ៏ធំបំផុត របស់ប្រទេស អាល្លឺម៉ង់បានអះអាងនៅក្នុងបទសម្ភាសន៍មួយដែល បានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។

" "

លោក Friedrich Merz ដែលមេដឹកនាំបក្ស សហភាពប្រជាធិបតេយ្យ គ្រីស្ទានអភិរក្សនិយម (CDU) បានប្រាប់ទូរទស្សន៍ អាឡឺម៉ង់ ARDថាលោកScholz គឺជាបុគ្គលតែមួយគត់ដែលឈរនៅក្នុងផ្លូវ នៃការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធដ៏មានឥទ្ធិពល រួមទាំងមីស៊ីលTaurus រយៈចម្ងាយឆ្ងាយផង។

" "

លោកMerz ក៏​ជា​អ្នក​គាំទ្រ​យ៉ាង​ខ្នះខ្នែង​ជា​យូរ​មក​ហើយ​ចំពោះ​ជំនួយ​​ដល់​ក្រុង​គៀវ និង​ជំហរ​តឹងរ៉ឹងប្រឆាំងទៅនឹង​រុស្ស៊ី បាន​បន្ត​ថា​ការ​ផ្តល់​ឲ្យ​អ៊ុយក្រែន​ជាមួយ​ Taurus នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ ការ​រារាំង​ដ៏​មាន​ប្រសិទ្ធភាព​របស់​អាល្លឺម៉ង់។

យ៉ាងណាក្តីលោកMerz បានលើកឡើងថា៖ប្រសិនបើយើងនៅលោកខាងលិចភ័យខ្លាចក្នុងការការពារខ្លួន នោះលោក Putin នឹងអាចឈ្នះសង្គ្រាមនេះជាមួយយើងពាក់កណ្តាលរួចហើយហើយជាក់ស្តែងលោក Scholz ច្បាស់ជាខ្លាច ហើយ​ការ​ភ័យ​ខ្លាចបែបនេះគឺជា​ជា​ទីប្រឹក្សា​ដ៏​អាក្រក់បំផុតសម្រាប់យើង៕

ប្រែសម្រួល៖ស៊ុនលី

To Top