ព័ត៌មានអន្តរជាតិ

លោក Xi Jinping បញ្ជាក់ថា គួរតែផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រ នៃការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី

លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ ក្នុងកិច្ចប្រជុំសិក្សាលើកទី ១៧ នៃការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា គួរតែផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រ នៃការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ។

នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។

ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើការសម្រេចគោលដៅ យុទ្ធសាស្ត្រនៃការកសាងប្រទេសខ្លាំងក្លា ខាងវប្បធម៌នៅឆ្នាំ ២០៣៥ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយម ដែលជាគោលគំនិតណែនាំជាមូលដ្ឋាន ឱ្យចាក់ឫសជ្រៅចូលក្នុងអរិយធម៌ចិន ដ៏ធំទូលាយនិងជ្រាលជ្រៅ សម្របតាមនិន្នាការអភិវឌ្ឍន៍ នៃបច្ចេកវិទ្យាព័ត៌មាន និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលមានកម្លាំងណែនាំខាងគំនិត កម្លាំងរួបរួមខាងវិញ្ញាណ កម្លាំងទាក់ទាញខាងគុណតម្លៃ និងឥទ្ធិពលអន្តរជាតិ បន្តពង្រឹងកម្លាំងវិញ្ញាណរបស់ប្រជាជន និងកសាងមូលដ្ឋានគ្រឹះវប្បធម៌ដ៏រឹងមាំ សម្រាប់ជំរុញការកសាងប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។

លោក Xi Jinping បានថ្លែងបន្តថា យើងត្រូវតែដើរតាមមាគ៌ានៃ ការអភិវឌ្ឍវប្បធម៌សង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន។ ត្រូវផ្តោតសំខាន់លើការបំផុសកម្លាំង របស់ប្រជាជាតិទាំងមូលក្នុងការ ច្នៃប្រឌិតនិងបង្កើតវប្បធម៌។ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ទុក ប្រជាជនជាអាទិភាពក្នុងខណៈពេលកសាងវប្បធម៌។ ត្រូវបន្តវេនវប្បធម៌ចិន ក្នុងខណៈពេលផ្លាស់ប្តូរដោយប្រឌិតញាណ និងអភិវឌ្ឍដោយភាពច្នៃប្រឌិតថ្មី ។ ត្រូវបន្តពង្រឹងកម្លាំងវប្បធម៌ ជាក់ស្តែងរបស់ប្រទេសជាតិ និងឥទ្ធិពលនៃវប្បធម៌ចិន។ ការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ គឺជាភារកិច្ចរួមរបស់បក្ស និងសង្គមទាំងមូល៕

To Top