បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា សមយុទ្ធនុយក្លេអ៊ែរ ជុំចុងក្រោយ របស់រុស្ស៊ី គឺចាំបាច់ដើម្បីរក្សា សមភាពនុយក្លេអ៊ែរ និងតុល្យភាពនៃអំណាច នៅក្នុងពិភពលោក ប៉ុន្តែមិនមែនជាការបង្ហាញថា ទីក្រុងមUស្គូ ចង់បានការប្រណាំងប្រជែង អាវុធសាជាថ្មីនោះទេ។
កាលពីថ្ងៃអង្គារ មេដឹកនាំរុស្ស៊ីបានប្រកាសពី សមយុទ្ធទប់ស្កាត់នុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រដែលពាក់ព័ន្ធនឹងការបាញ់មីស៊ីលផ្លោង និងនាវាចម្បាំងប្រឆាំងផងដែរ។ លោក Putin បាននិយាយថា សមយុទ្ធនេះគឺចាំបាច់ ដើម្បីរក្សាកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសនៅ កម្រិតគ្រប់គ្រាន់ចាំបាច់បំផុត។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ៖ យើងនឹងមិនចូលរួម ក្នុងការប្រណាំងសព្វាវុធថ្មីទេ ហើយថាទីក្រុងមូស្គូនឹង នៅតែរក្សា គោលជំហរ របស់ខ្លួនដែលថា ការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅតែជា មធ្យោបាយចុងក្រោយ សម្រាប់ធានាសន្តិសុខ របស់រុស្ស៊ី ។
បន្ថែមពីនេះលោកបាននិយាយថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាអ្នកធានាដ៏អស្ចារ្យបំផុត នៃអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ចំពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ និងការលេចឡើងនៃការគំរាមកំហែង និងហានិភ័យពីខាងក្រៅថ្មី ។
គួរឲ្យដឹងដែរថាកន្លងមក ប្រធានាធិបតីរុស្ស៊ីក៏ បានស្នើឱ្យធ្វើការផ្លាស់ប្តូរ គោលលទ្ធិនុយក្លេអ៊ែររបស់ប្រទេសនេះ ដើម្បីអនុញ្ញាតឱ្យខ្លួន ដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងគៀវត្រូវប្រើប្រាស់ មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារយ៉ាងជ្រៅ នៅក្នុងប្រទេសរុស្ស៊ីពិតមែននោះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
