បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត New York Times បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដក ស្រង់ប្រភពថា លោកVladimir Zelenskyបានធ្វើការស្នើសុំ ដោយសម្ងាត់ ពីសហរដ្ឋអាមេរិកនូវមីស៊ីល Tomahawk។
មីស៊ីលប្រភេទនេះ ត្រូវបាន គេស្គាល់ថាជាអាវុធ ដែលផលិតដោយលោកខាងលិច និងដែលបានផ្គត់ផ្គង់ ពីមុនដល់ទីក្រុងគៀវម្តង ហើយដែលយោង តាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សំណើនេះគឺជាផ្នែកមួយនៃកិច្ចការងារសម្ងាត់នៅក្នុងអ្វីដែលហៅថា ផែនការជ័យជម្នះ របស់ Zelensky ដែលមេដឹកនាំអ៊ុយក្រែនបានបង្ហាញ នៅក្នុងសភាកាលពីដើមខែកន្លងមក។
ក្នុងចំណោមសព្វាវុធផ្សេងទៀត ផែនការនេះអំពាវនាវ ឱ្យលោកខាងលិច អញ្ជើញក្រុងគៀវឱ្យ ចូលរួមជាបន្ទាន់ជាមួយអង្គការណាតូ និងដកការរឹតបន្តឹងលើការ ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផលិតដោយបរទេសសម្រាប់ការ វាយប្រហារប្រឆាំងនឹងរុស្ស៊ថែមទៀតផង។
លោក Zelensky ក៏បានស្នើសុំឱ្យមាន កញ្ចប់ការទប់ស្កាត់មិនមែននុយក្លេអ៊ែរ ដែលត្រូវដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែន ដើម្បីរក្សារុស្ស៊ីឱ្យ នៅជាប់បន្ថែមទៀតដែរ។
យោងតាម ប្រភពដដែល មេដឹកនាំអ៊ុយក្រែន ជឿជាក់ថា កញ្ចប់នេះគួរតែ រួមបញ្ចូលមីស៊ីល Tomahawk ដែលមានរយៈ ចម្ងាយរហូតដល់២,៤០០ គីឡូម៉ែត្រខណៈដែលបើប្រៀបធៀបនឹង ATACMS ដែលទីក្រុងគៀវ ទទួលបានពីអាមេរិក មានចម្ងាយត្រឹមតែ ៣០០ គីឡូម៉ែត្រប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី\