ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះកំាជ្រួច នៅភាគខាងត្បូង ប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស ជាង១៥០នាក់រងរបួស

AFP

ញ៉ូដេលី៖ មនុស្សលើសពី១៥០នាក់បានរងរបួស ខ្លះរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ បាញ់កាំជ្រួច នៅក្នុងអំឡុង ពេលពិធីបុណ្យ ព្រះវិហារនៅរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ។
ឧបទ្ទវហេតុនេះបានកើតឡើង កាលពីយប់ថ្ងៃចន្ទ នៅក្នុងស្រុក Kasaragod ប្រហែល៥៥៥ គីឡូម៉ែត្រភាគខាងជើងនៃ Thiruvananthapuram ដែលជារដ្ឋធានីនៃរដ្ឋ Kerala ។

មន្ត្រីប៉ូលិសម្នាក់បានឲ្យដឹងថា “អ្នករងរបួសត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នានៅ ស្រុក Kasargod, Kannur និង Mangaluru ។

រូបភាពដែលបានចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ និងបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីកន្លែងនោះ បានបង្ហាញកាំជ្រួច ដែលបង្កជាអគ្គីភ័យដ៏ធំមួយ និងផ្សែងហុយ ។ ការបាញ់កាំជ្រួចបានប្រព្រឹត្តទៅ នៅពាក់កណ្តាលអធ្រាត្រ ហើយក្រុមមនុស្សយ៉ាងច្រើនកុះករបាននាំគ្នា មកមើលវានៅក្នុងបរិវេណប្រាសាទ ។

មន្ត្រីនប៉ូលិសសង្ស័យថា គ្រាប់កាំជ្រួចមួយអាចធ្លាក់ ចូលទៅក្នុងរោងដែលនៅក្បែរនោះ ដែលជាកន្លែងរក្សាទុកកាំជ្រួច ផ្សេងៗទៀត ហើយបង្កជាអគ្គិភ័យកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top