ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនបញ្ជាក់ថា គួរតែផ្តោតសំខាន់ លើគោលដៅយុទ្ធសាស្ត្រនៃ ការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី

នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។

ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើការសម្រេច គោលដៅយុទ្ធសាស្ត្រនៃការកសាង ប្រទេសខ្លាំងក្លាខាងវប្បធម៌នៅឆ្នាំ២០៣៥ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយមដែលជាគោលគំនិតណែនាំជាមូលដ្ឋានឱ្យចាក់ឫសជ្រៅចូលក្នុងអរិយធម៌ចិនដ៏ធំទូលាយនិងជ្រាលជ្រៅ សម្របតាមនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលមានកម្លាំងណែនាំខាងគំនិត កម្លាំងរួបរួមខាងវិញ្ញាណ កម្លាំងទាក់ទាញខាងគុណតម្លៃ និងឥទ្ធិពលអន្តរជាតិ បន្តពង្រឹងកម្លាំងវិញ្ញាណរបស់ប្រជាជន និងកសាងមូលដ្ឋានគ្រឹះវប្បធម៌ដ៏រឹងមាំសម្រាប់ជំរុញការកសាងប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។

លោក Xi Jinping បានថ្លែងបន្តថា យើងត្រូវតែដើរតាមមាគ៌ានៃការអភិវឌ្ឍវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន។ ត្រូវផ្តោតសំខាន់លើការបំផុសកម្លាំងរបស់ប្រជាជាតិទាំងមូលក្នុងការច្នៃប្រឌិតនិងបង្កើតវប្បធម៌។ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ទុកប្រជាជនជាអាទិភាពក្នុងខណៈពេលកសាងវប្បធម៌។ ត្រូវបន្តវេនវប្បធម៌ចិនក្នុងខណៈពេលផ្លាស់ប្តូរដោយប្រឌិតញាណនិងអភិវឌ្ឍដោយភាពច្នៃប្រឌិតថ្មី ។ត្រូវបន្តពង្រឹងកម្លាំងវប្បធម៌ជាក់ស្តែងរបស់ប្រទេសជាតិ និងឥទ្ធិពលនៃវប្បធម៌ចិន។ ការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ គឺជាភារកិច្ចរួមរបស់បក្ស និងសង្គមទាំងមូល៕

To Top