បេរូត៖ ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារតាមអាកាស របស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះអ៊ីស្រាអែល និងហេសបូឡា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ២,៧៩២នាក់ ខណៈដែលអ្នករបួសបានកើនឡើងដល់ ១២,៧៧២នាក់។ ថ្ងៃអង្គារ។
ក្រសួងបានបន្ថែមថា នៅថ្ងៃចន្ទតែមួយមនុស្ស ៨២ នាក់បានស្លាប់ និង ១៨០ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លើសពីនេះទៅទៀត ប្រភពយោធាលីបង់បានឲ្យដឹងថា យោធាអ៊ីស្រាអែល កាលពីថ្ងៃអង្គារបានធ្វើការ វាយប្រហារតាមអាកាសជាង ៥០ លើភូមិ ទីក្រុង និងទីក្រុងប្រហែល ៣០ នៅភាគខាងត្បូងប្រទេសលីបង់ ។
ប្រភពដែលឲ្យដឹងដោយអនាមិកបានបន្ថែមថា ការវាយប្រហារខ្លាំងបំផុត បានកើតឡើងនៅក្នុងសង្កាត់ Saida នៃទីក្រុងស៊ីដុន ភាគខាងត្បូង ជាកន្លែងដែលអគារចំនួន ៣ ត្រូវបានគេកំណត់គោលដៅ បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរបួស ៣៧នាក់ ដែលភាគច្រើនជា បុគ្គលផ្លាស់ទីលំនៅ។
ប្រភពបានបន្ដថា យន្តហោះចម្បាំងអ៊ីស្រាអែល ក៏បានធ្វើការ វាយប្រហារ តាមអាកាសចំនួនបី នៅលើផ្លូវព្រំដែនតភ្ជាប់ ប្រទេសលីបង់ និងស៊ីរី ជាមួយនឹងកាំជ្រួចពីអាកាសទៅដីចំនួន៦ ដោយរារាំងចលនារបស់អ្នកថ្មើរជើង ដែលធ្វើដំណើរក្នុងទិសដៅទាំងពីរ រវាងប្រទេសទាំងពីរ ៕
ប្រែសម្រួល ឈូក បូរ៉ា