ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី បញ្ជាក់​ពីការស្នើសុំ​មីស៊ីល Tomahawk ពី​អាមេរិក ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមជាមួយរុស្ស៊ី

AFP
" "

គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបញ្ជាក់កាលពីថ្ងៃពុធថា ប្រទេសរបស់លោក បានស្នើសុំមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយពីសហរដ្ឋអាមេរិក។

លោកបានលើកឡើងថា “នេះគឺជាព័ត៌មានសម្ងាត់រវាងអ៊ុយក្រែន និងសេតវិមាន” ដោយបានអត្ថាធិប្បាយលើ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ដែលស្នើឱ្យទីក្រុងគៀវ បានស្នើសុំមីស៊ីល Tomahawk ពីអាមេរិក។

" "

លោកប្រធានាធិបតីបានបន្ដថា អ៊ុយក្រែនបានស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាផ្នែកមួយនៃ “ផែនការជ័យជំនះ” របស់ខ្លួន ដែលគ្រោងនឹងប្រើប្រាស់វាលុះត្រាតែរុស្ស៊ី បន្តបង្កើនជម្លោះ។

" "

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ដថា “ខ្ញុំបាននិយាយថា វាជាឧបករណ៍ការពារ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានរាយការណ៍ថា លោក ហ្សេឡិនស្គី បានស្នើសុំមីស៊ីល Tomahawk ពីសហរដ្ឋអាមេរិក ដែលជាផ្នែកនៃ “កញ្ចប់រារាំងមិនមែននុយក្លេអ៊ែរ” នៅក្នុង “ផែនការជ័យជំនះ” របស់លោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top