ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជាក់ថា ខ្លួននឹងឈរខាងរុស្ស៊ី ដរាបណាទទួលបាន “ជ័យជម្នះ” លើអ៊ុយក្រែន

AFP

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសក្រុងព្យុងយ៉ាង បានថ្លែងនៅទីក្រុងម៉ូស្គូ ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ប្រទេសឯកោមួយនេះ នឹងធ្លាក់ចូលទៅក្នុងជម្លោះអ៊ុយក្រែន ។
លោក Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍ បន្ទាប់ពីកិច្ចពិភាក្សាជាមួយ សមភាគីរុស្ស៊ី លោកស្រី Sergei Lavrov នៅទីក្រុងម៉ូស្គូ ។

លោកស្រីនៅទីក្រុងម៉ូស្គូ ខណៈប្រទេសលោកខាងលិច បានបញ្ជាក់ថា យោធារបស់កូរ៉េខាងជើង រាប់ពាន់នាក់ស្ថិតនៅ ក្នុងប្រទេសរុស្ស៊ី ហើយអាចនឹងត្រូវ បានប្រើប្រាស់នៅក្នុងអ៊ុយក្រែន ។

លោក Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា “យើងអះអាងម្តងទៀតថា យើងនឹងឈរជាមួយ សមមិត្តរុស្ស៊ីរបស់យើង រហូតដល់ថ្ងៃជ័យជំនះ” នេះបើយោងតាមការបកប្រែពីរុស្ស៊ី ។

លោកស្រីបានថ្លែងទៀតថា “យើងគ្មានការងឿងឆ្ងល់អ្វីទាំងអស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កងទ័ព និងប្រជាជនរុស្ស៊ី ប្រាកដជានឹងទទួលបាននូវជ័យជំនះ ដ៏អស្ចារ្យនៅក្នុងការតស៊ូ ដ៏ពិសិដ្ឋរបស់ពួកគេ ដើម្បីការពារសិទ្ធិអធិបតេយ្យភាព និងសន្តិសុខនៃរដ្ឋរបស់ពួកគេ”៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top