បេរូត៖ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថាមនុស្ស ៥២នាក់បានស្លាប់ និង ៧២នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសុក្រ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Baalbek ក៏ដូចជាទីក្រុង និងភូមិជុំវិញនៅភាគខាងកើតប្រទេសលីបង់។
កងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេទៅលើភាគខាងកើតប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីបានចេញការព្រមានដល់ពលរដ្ឋ ដោយអំពាវនាវឱ្យមានការជម្លៀសចេញពីទីក្រុង ភូមិ និងទីប្រជុំជនទាំងមូលនៅក្នុងតំបន់នោះ។
កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងខ្លាំង លើប្រទេសលីបង់ក្នុងភាពតានតឹងជាមួយក្រុមហេសបូឡា តាំងពីចុងខែកញ្ញាមក។ នៅដើមខែតុលា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោកឆ្លងកាត់ព្រំដែនភាគខាងជើង របស់ខ្លួនចូលទៅក្នុងប្រទេសលីបង់៕
ប្រែសម្រួល ឈូក បូរ៉ា