ព័ត៌មានអន្តរជាតិ

Update ៖ ក្រសួងការបរទេសកូរ៉េខាងជើង ចេញសេចក្តីថ្លែងការណ៍ថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប “ជាសិទ្ធិអធិបតេយ្យការពារខ្លួន និងជាការត្រឹមត្រូវ”

CGTN

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងនៅនៅថ្ងៃសៅរ៍នេះថា ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេសកូរ៉េខាងជើងនោះ បានឲ្យដឹងថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ (ICBM) ចុងក្រោយបង្អស់របស់ប្រទេសនេះ គឺជា “ការត្រឹមត្រូវ និងគ្រាន់តែជាការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការ ការការពារខ្លួន” តែប៉ុណ្ណោះ និងជាផ្នែកមួយនៃការប្រឆាំង ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុដោយកងកម្លាំងអរិភាព ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដូចដែលបានរាយការណ៍ដោយ ទីភ្នាក់ងារ KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ្នកដើរតាមរបស់ខ្លួនថា មានចេតនាកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងគោលបំណង “រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិផ្ទាល់ខ្លួនរបស់កូរ៉េខាងជើង និងការ ការពារជាតិ ដោយបានបន្ថែមពីលើការរៀបចំសមយុទ្ធដែនអាកាសរួមគ្នា ដែលមានបំណងឈ្លានពាននៅលើឧបទ្វីបកូរ៉េ និងតំបន់ជុំវិញរបស់ខ្លួន ខណៈដែលមានការបង្កាច់បង្ខូចចំពោះសមយុទ្ធសមហេតុផល នៃអធិបតេយ្យភាពរបស់កូរ៉េខាងជើង ។

ក្រសួងការបរទេសបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាកប្បកិរិយាប្រឈមមុខដាក់គ្នារបស់កងកម្លាំងអរិភាព ដើម្បីបង្កើតស្ថានការណ៍ដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបរិយាកាសសន្តិសុខកូរ៉េខាងជើង ហើយបានថ្កោលទោសយ៉ាងដាច់អហង្ការ និងច្រានចោលទង្វើបែបនេះថា ជា “ការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ផ្សេងទៀត” និងបង្កគ្រោះថ្នាក់ “ធ្ងន់ធ្ងរដោយប្រឈមចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ” ។

សេចក្តីថ្លែងការណ៍បានដាក់ថា កងកម្លាំងដែលមានអំណាចលើសលប់ និងដាច់ខាតនោះគឺ “
“វាគឺជាជម្រើសយុទ្ធសាស្ត្រ និងឆន្ទៈដ៏ខ្ជាប់ខ្ជួនរបស់កូរ៉េខាងជើង ក្នុងការទប់ស្កាត់ឱ្យបានហ្មត់ចត់នូវគ្រោះថ្នាក់នៃការផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរ ហើយគ្រប់គ្រង និងគ្រប់គ្រងស្ថានការណ៍នយោបាយ និងយោធាក្នុងតំបន់យ៉ាងខ្លាំងក្លា ដោយទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក និងក្រុមឧទ្ទាម” ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងដ៏សំខាន់នៃការបាញ់មីស៊ី ICBM Hwasongpho-19 ដែលជាការបាញ់ចុងក្រោយរបស់ខ្លួន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top