ព័ត៌មានអន្តរជាតិ

លោក ត្រំា និងលោកស្រី Harris ប៉ះទង្គិចគ្នាទៅលើវោហាសាស្ត្រ ខណៈអ្នកទាំង ២ កំពុងប្រជែងគ្នាដើម្បីទទួលបានការបោះឆ្នោតស្ទង់មតិតាមបណ្តារដ្ឋ

CNA

MILWAUKEE ៖ កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានទទួលរងនូវការរិះគន់ចំពោះការលើកឡើងដោយប្រើពាក្យហឹង្សាទៅលើអ្នកគាំទ្រសាធារណៈរដ្ឋដ៏ល្បី គឺលោកស្រី Kamala Harris ខណៈដែលបេក្ខជនបានប្រមូលផ្តុំគ្នានៅក្នុងសមរភូមិ ដែលគេហៅថា Rust Belt  នៅរយៈពេល ០៤ថ្ងៃមុនពេលឈានដល់ចំណុចចុងក្រោយបំផុតនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានការប្រែប្រួលនោះ

ពលរដ្ឋអាមេរិកំាងជាង ៦៨លាននាក់ បានបោះឆ្នោតរបស់ពួកគេរួចហើយនៅមុនថ្ងៃបោះឆ្នោតនៅថ្ងៃអង្គារ ដែលជាការស្ទាបស្ទង់មតិ ដែលបង្ហាញថា លោក ត្រាំ និងលោកស្រី Harris កំពុងស្វែងរកនូវភាពជោគជ័យអាស្រ័យលើអ្នកដែលឈ្នះនៅទូទាំងរដ្ឋចំនួន ៧ រួមទាំងរដ្ឋ Wisconsin និងរដ្ឋ Michigan ផងដែរ ។

អ្នកទាំង២បានរៀបចំព្រឹត្តិការណ៍យុទ្ធនាការពេញ ១ថ្ងៃ ដោយបញ្ចប់ដោយការប្រមូលផ្តុំគ្នានៅក្នុងក្រុង Milwaukee ដ៏ធំបំផុតរបស់រដ្ឋ Wisconsin ។

លោក ត្រាំ បានប្រាប់ដល់ក្រុមមនុស្សដែលអ៊ូអរនៅទីក្រុង Warren រដ្ឋ Michigan ថា “អ្វីគ្រប់យ៉ាងដែលយើងបានប្រឹងប្រែងអស់រយៈពេល៤ឆ្នាំកន្លងមកនេះ  គឺមកដល់៤ថ្ងៃខាងមុខហើយ” ។

នៅគ្រានោះដែរ អតីតប្រធានាធិបតីបានលើកឡើងនៅកន្លែងដដែល ដែលគាត់ទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋកាលពីរដូវក្តៅ ហើយបានថ្លែងសុន្ទរកថា ទទួលយកជ័យជំនះត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតនៅរដ្ឋ Pennsylvania ។

សម្រាប់លោកស្រី Harris វិញដែលទើបតែបានចូលប្រឡូកក្នុងខែកក្កដា បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានបោះបង់ចោលពីការឈរឈ្មោះនោះ ព្រោះតែមានការភ័យខ្លាចចំពោះការថយចុះខាងផ្លូវចិត្តរបស់គាត់ ហើយមានការចូលរួមផងដែរដោយតារារ៉េប Cardi B នៅក្នុងការប្រមូលផ្តុំគ្នាចុងក្រោយបង្អស់នៃការទទួលបានការគាំទ្រខ្លាំង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top