ព័ត៌មានអន្តរជាតិ

កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ ៖ ក្រុមមន្ត្រីទីក្រុងគៀវត្រៀមខ្លួនរួចរាល់ សម្រាប់ជ័យជំនះលោក Trump

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា មន្ត្រីនៅទីក្រុងគៀវមិនជឿថា ជ័យជម្នះក្នុងការបោះឆ្នោតអាមេរិកសម្រាប់លោក Donald Trump នឹងបង្កមហន្តរាយសម្រាប់អ៊ុយក្រែននោះទេ។

ប្រភពដដែលបានសរសេរទៀតថា បើទោះបីជាមានការរិះគន់របស់គាត់ចំពោះជំនួយរបស់សហរដ្ឋអាមេរិក និងការសន្យាថានឹងបញ្ចប់ជម្លោះជាមួយទីក្រុងម៉ូស្គូយ៉ាងឆាប់រហ័សក៏ដោយ ក៏ក្រុមមន្ត្រីនៅតែមានជំនឿជាក់លើអាណត្តិនៃការដឹកនាំរបស់លោក Trump ដែរប្រសិនបើគាត់ជាប់ឆ្នោត ។

សមាជិកមន្ត្រីជាន់ខ្ពស់ ២ នាក់ដែលមិនបញ្ចេញឈ្មោះនៃក្រុមរបស់មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានប្រាប់កាសែតថាការផ្ញើសារអវិជ្ជមានរបស់បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋនៅលើអ៊ុយក្រែនគឺ គ្រាន់តែជាវោហាសាស្ត្រនៃយុទ្ធនាការដែលនឹងមិនចាំបាច់ទាក់ទងជាមួយសកម្មភាពរបស់គាត់ប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនេះទេ។

កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ឬWaPo បាននិយាយថា ពួកគេនៅតែមានជំនឿលើរដ្ឋាភិបាលក្រុងគៀវ ដែលថាលោក Trump មិនចង់មើលទៅទន់ខ្សោយនៅលើឆាកពិភពលោក ដោយងាកមករកអ៊ុយក្រែន ហើយជាលទ្ធផល អាចនឹងធ្វើឱ្យមានការសម្រេចចិត្តបន្ថែមទៀតដើម្បីគាំទ្រទីក្រុងគៀវ។

គួរឲ្យដឹងដែរថាកាលពីខែមុនលោក Trump បាននិយាយនៅលើផតខាស់ ដែលមានឈ្មោះថាPBD ថាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាអ្នកចាញ់ហើយថា Zelenskមិនគួរអនុញ្ញាតឱ្យសង្រ្គាមនោះចាប់ផ្តើមទេដោយគាត់បានពណ៌នាមេដឹកនាំអ៊ុយក្រែនថាជា អ្នកលក់ដ៏អស្ចារ្យបំផុតម្នាក់ដែលលោកពុំធ្លាប់ឃើញជាពិសេស សំដៅលើសមត្ថភាពរបស់គាត់ក្នុងការបញ្ចុះបញ្ចូលរដ្ឋបាល Biden ឱ្យផ្តល់ជំនួយយោធាបន្ថែមទៀតដល់គាត់រាល់ពេលដែលគាត់មកទីក្រុងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ ស៊ុនលី

To Top