ព័ត៌មានអន្តរជាតិ

លោក Medvedev ៖ លោកខាងលិចកំពុងប៉ានស្មានខុសមកលើ គោលការណ៍ប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ប្រទេសរុស្សី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយនឹងក្រុមអ្នកកាសែត RT កាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តយល់ច្រឡំថា រុស្ស៊ីនឹងមិនឆ្លងកាត់ខ្សែបន្ទាត់នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។

លោក Medvedev ដែលបច្ចុប្បន្នក៏មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងដែរនោះ បានស្នើថា មេដឹកនាំលោកខាងលិចបច្ចុប្បន្នមិនមានការគិតទៅមុខដូចអ្នកកាន់តំណែងមុនរបស់ពួកគេទេ ហើយមិនគិតពីឆន្ទៈរបស់រុស្ស៊ីក្នុងការការពារអត្ថិភាពរបស់ខ្លួន ដោយប្រើគ្រប់មធ្យោបាយតាមលទ្ធភាពរបស់ខ្លួនដែរ។

រំលឹកឡើងវិញដែរកាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើសុំធ្វើវិសោធនកម្មគោលលទ្ធិនុយក្លេអ៊ែររបស់ប្រទេសរុស្សីរួចមកហើយ។

ការផ្លាស់ប្តូរនេះដែលនឹងអាចអនុញ្ញាតឱ្យទីក្រុងមូស្គូអាចចាត់ទុកការវាយប្រហារដោយប្រទេសមិនមែននុយក្លេអ៊ែរ រួមទាំងអ៊ុយក្រែនផងដែរដែលគាំទ្រដោយប្រទេសនុយក្លេអ៊ែរជាការគំរាមកំហែងរួមគ្នានៅពេលសម្រេចចិត្តថាតើត្រូវសងសឹកដោយអាវុធនុយក្លេអ៊ែរឬអត់។

លោកប្រធានាធិបតីរុស្សីក៏បានព្រមានផងដែរថាការអនុញ្ញាត ឱ្យលោកខាងលិចសម្រាប់អ៊ុយក្រែនធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ លើទឹកដីរបស់រុស្ស៊ីនឹងស្មើនឹងអង្គការណាតូ ធ្វើសង្រ្គាម ប្រឆាំងនឹងរុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុនលី

To Top