ព័ត៌មានអន្តរជាតិ

ប្រទេសតួគី បង្ហាញការគាំទ្រ លក្ខខណ្ឌសម្រាប់សន្តិភាព របស់ប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួគីបាននិយាយថា ការដោះស្រាយជម្លោះ រវាងទីក្រុងមូស្គូ និងគៀវអាចផ្អែកលើការគោរព បូរណភាពទឹកដី របស់អ៊ុយក្រែនតែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានធ្វើការ កត់សម្គាល់នៅក្នុង បទសម្ភាសន៍ជាមួយកាសែត Hurriyet ដែលត្រូវបានបោះ ពុម្ពកាលពីថ្ងៃអាទិត្យ។

លោកបាននិយាយាបែបនេះថា ៖ តួគីរីករាយនឹងទំនាក់ទំនង ជាពិសេស ជាមួយភាគីនីមួយៗក្នុងជម្លោះ ហើយត្រៀម ខ្លួនស្តាប់ ទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ ហើយទីក្រុង អង់ការ៉ាត្រូវតែនិយាយ ដោយស្មោះត្រង់ទៅ កាន់ពួកគេ។ដូច្នេះដំណោះស្រាយយុត្តិធម៌សម្រាប់សង្គ្រាមត្រូវតែផ្អែកលើបូរណភាពទឹកដីរបស់អ៊ុយក្រែន។

គួរឲ្យដឹងដែរថាក្រុង​អង់ការ៉ា​បាន​គាំទ្រ​ក្រុង​គៀវ​ជា​យូរ​មក​ហើយ​ក្នុង​ការ​ទទូច​ចង់​បាន​ការ​គ្រប់គ្រង​ទឹកដី​ទាំងមូល​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​របស់​ខ្លួន​រួម​ទាំង​តំបន់​គ្រីមេ​ដែល​បាន​បំបែក​ខ្លួន​ចេញ​ពី​អ៊ុយក្រែនផង និង​បាន​ចូលរួម​ជាមួយ​រុស្ស៊ី​តាម​រយៈ​ប្រជាមតិ​ក្រោយ​រដ្ឋប្រហារ​ Maidan ក្នុង​ឆ្នាំ ២០១៤នោះ។

យ៉ាងណាក្តីគេសង្កេតខើញថា ជំហរនេះមានភាពផ្ទុយស្រឡះ ជាមួយនឹងជំហររបស់រុស្ស៊ី ដោយដឹកនាំរបស់ប្រទេសនោះ បាននិយាយម្តងហើយម្តងទៀត នូវប្រភេទនៃដំណោះស្រាយ ដែលអាចកើតមាន ចំពោះជម្លោះត្រូវតែទទួលស្គាល់ ការពិតនៅលើមូលដ្ឋាន។

រដ្ឋាភិបាលទីក្រុងមូស្គូតែងតែ បញ្ជាក់ហើយថាអធិបតេយ្យភាព របស់ខ្លួនលើតំបន់គ្រីមៀ ក៏ដូចជាអតីតតំបន់ Kherson និង Zaporozhye របស់អ៊ុយក្រែន ក៏ដូចជា Donetsk និង Lugansk សាធារណៈរដ្ឋប្រជាមានិត មិនអាចប្រកែកបានឡើយ ហើយតំបន់ទាំងបួនចុងក្រោយ ត្រូវបានដាក់បញ្ចូល ទៅក្នុងប្រទេសរុស្ស៊ីនៅចុងឆ្នាំ២០២២ បន្ទាប់ពីការធ្វើប្រជាមតិ ដាច់ដោយឡែកពីគ្នា ត្រូវបានធ្វើឡើង នៅក្នុងទឹកដីរៀងៗខ្លួន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top