ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល របស់អ៊ីរ៉ង់ ប្តេជ្ញាសងសឹកទៅលើការ វាយប្រហារ របស់អ៊ីស្រាអ៊ែល

AFP

តេហរ៉ង់៖ កាលពីថ្ងៃសៅរ៍ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្តេជ្ញាថា នឹងធ្វើការសងសឹកសម្រាប់ការវាយ ប្រហារដោយអ៊ីស្រាអ៊ែល ខណៈមន្ត្រីយោធាអ៊ីស្រាអ៊ែល មួយរូបបានបញ្ជាក់អំពីការ រឹបអូសនាវាមួយគ្រឿង ដែលសង្ស័យជាក្រុមប្រតិបត្តិការហេបូឡាហ៍ នៅក្នុងការវាយឆ្មក់មួយ នៅក្នុងប្រទេសលីបង់ ។

ជាច្រើនថ្ងៃនៅមុនពេលបោះឆ្នោត ប្រធានាធិបតី នៅសហរដ្ឋអាមេរិក លោក Ayatollah Ali Khamenei
ដែលជាអ្នកផ្គត់ផ្គង់ ផ្នែកយោធាដ៏សំខាន់របស់អ៊ីស្រាអ៊ែល បានលើកឡើងថា ការឆ្លើយតបស់ អ៊ីរ៉ង់នឹងផ្តោតសំខាន់ លើការវាយប្រហារទាំងសាធារណរដ្ឋឥស្លាម និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន ។

លោក Khamenei បានបញ្ជាក់ថា “សត្រូវទាំងឡាយ ទាំងសហរដ្ឋអាមេរិក និងរបបគ្រប់គ្រង គួរតែដឹងច្បាស់ថា ពួកគេពិតជានឹងទទួលបានការឆ្លើយតបវិញមិនខាន” ។

កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅនេះ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកមកលើ ទីតាំងយោធាក្នុងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់ទាហាន អស់ចំនួន០៤នាក់ ជាការឆ្លើយតបទៅនឹងការរារាំងកាលពីថ្ងៃទី ១ ខែតុលា នៃការប្រើមីស៊ីល ប្រហែល២០០គ្រាប់ដែលទីក្រុងតេហរ៉ង់ហៅថា ជាការសងសឹក ។

អ៊ីស្រាអ៊ែល បានព្រមានអ៊ីរ៉ង់ មិនឲ្យឆ្លើយតបនឹង ការវាយប្រហារថ្ងៃទី២៦ តុលា នោះឡើយ ។

ក្រុមអ្នកវិភាគបានលើកឡើងថា អ៊ីស្រាអ៊ែល បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ លើប្រព័ន្ធការពារដែនអាកាស និងសមត្ថភាពមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ ហើយនៅតែអាចចាប់ផ្តើម សកម្មភាពទ្រង់ទ្រាយធំ បន្ថែមទៀត ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top