ប៉េកាំង៖ ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងឡើង ក្នុងការអភិវឌ្ឍន៍ បញ្ញាសិប្បនិមិត្ត (AI) អ្នកជំនាញដែលចូល រួមក្នុងវេទិកាប៉េកាំងឆ្នាំ ២០២៤ បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងវិស័យ AI ។
លោក Graham Webster អ្នកប្រាជ្ញស្រាវជ្រាវនៅសកលវិទ្យាល័យ Stanford បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៅក្នុងវិស័យ AI ជាមួយនឹងមន្ទីរពិសោធន៍ AI លំដាប់កំពូល និងគំរូភាសាដ៏ទូលំទូលាយលើសពីដៃគូ ពិភពលោកដទៃទៀត។
លោក Webster បានលើកឡើងថា ការផ្តាច់ទំនាក់ទំនងរវាងភាគីទាំងពីរ នឹងជាលទ្ធផលអាក្រក់ ដោយលោកបានបញ្ជាក់ថា វានឹងមានការខាតបង់យ៉ាងខ្លាំងនូវប្រសិទ្ធភាព និងការបង្កើតថ្មី។
លោកបានបន្ដថា ភាគីទាំងពីរគួរតែរក្សា ការសន្ទនារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលស្តីពីហានិភ័យ និងសុវត្ថិភាព AI និងសហការជាមួយសហគមន៍ពិភពលោកចម្រុះ រួមទាំងអ្នកប្រាជ្ញ និងទស្សនៈវប្បធម៌ផ្សេងៗ។
លើសពីនេះ លោកបានបន្ថែមថា ប្រទេសឈានមុខ គេដូចជាប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវតែផ្សព្វផ្សាយ អត្ថប្រយោជន៍ ឧទាហរណ៍ របកគំហើញផ្នែកវេជ្ជសាស្រ្ត ដែលកើតចេញពីបច្ចេកវិទ្យា AI៕
ប្រែសម្រួល ឈូក បូរ៉ា