កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៧ បានបើកនៅក្នុងទីក្រុងសៀងហៃ ដោយបានទាក់ទាញអ្នកតាំងពិព័រណ៍ចំនួន ៣៤៩៦ មកពីប្រទេស និងតំបន់ចំនួន ១២៩ ដែលចំនួនប្រទេស (តំបន់) និងក្រុមហ៊ុនបានលើសពីលើកមុន។ ហេតុអ្វីបានជារង្វង់មិត្តភក្តិ CIIE អាចបន្តពង្រីក? តើមានការគិតគូអ្វីខ្លះនៅពីក្រោយការ ដែលមេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping គ្រោងផែនការ ដាក់ពង្រាយ និងជំរុញ CIIE ដោយផ្ទាល់?
នៅក្នុងខែឧសភាឆ្នាំ ២០១៧ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃ ពិព័រណ៍នាំចូលអន្តរជាតិចិនចាប់តាំងពីឆ្នាំ ២០១៨តទៅ។ នេះជាពិព័រណ៍ថ្នាក់ជាតិដំបូងគេ របស់ពិភពលោកដែលផ្ដោត លើប្រធានបទនាំចូល។ ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍នាំចូលអន្តរជាតិចិន គឺជាការសម្រេចចិត្តដ៏សំខាន់ មួយរបស់ប្រទេសចិន ដើម្បីជំរុញការបើកទូលាយ ចំពោះបរទេសកម្រិតខ្ពស់ជុំថ្មី ហើយវាក៏ជាវិធានការដ៏សំខាន់របស់ប្រទេសចិន ក្នុងការបើកទីផ្សារយ៉ាងសកម្ម ដល់ពិភពលោកទៀតផងដែរ។
ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ “រង្វង់មិត្តភក្តិ” នៃពិព័រណ៍នាំចូលអន្តរជាតិចិនបានបន្តពង្រីកធំ ហើយទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ។ ពិព័រណ៍នាំចូលអន្តរជាតិចិន ៦ លើកដំបូងបានដាក់តាំងបង្ហាញផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងសេវាកម្មថ្មីដែលមានលក្ខណៈតំណាងជិត ២៥០០ ជាមួយនឹងទំហំទឹកប្រាក់ប្រតិបត្តិការ ដែលមានបំណងលើសពី ៤២០ ពាន់លានដុល្លារអាមេរិក សហគ្រាស និងភ្នាក់ងារជំរុញការវិនិយោគបរទេសជាងមួយពាន់ បានទៅកាន់តំបន់ផ្សេងៗនៃប្រទេសចិន ដើម្បីប្រាស្រ័យទាក់ទងដោយចំគោលដៅ ពាណិជ្ជករតាំងពិព័រណ៍ជាច្រើនបានបើកហាងថ្មី រោងចក្រថ្មី និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីនៅក្នុងប្រទេសចិន។ល។
ប្រទេសចិនបើកទីផ្សាររបស់ខ្លួនដោយម្ចាស់ការ បានផ្តល់ផលប្រយោជន៍ដល់ ពាណិជ្ជករតាំងពិព័រណ៍ពិភពលោក និងក្រុមហ៊ុន កសិករនៅពីក្រោយនេះ។ ពិព័រណ៍នាំចូលអន្តរជាតិចិន ៦ លើកដំបូងបាននាំចូលផលិតផលតាំងពិពណ៌ជាង ៣៥ ម៉ឺនប្រភេទ ទំហំទំនិញនាំចូលលើសពី ៤៧០ ពាន់លានយាន់ប្រាក់ចិន។ ពិព័រណ៍នាំចូលអន្តរជាតិចិន បានធ្វើឱ្យសហគ្រាសខ្នាតតូច និងមធ្យមបរទេសជាច្រើនសម្រេចបាន នូវក្តីសុបិនដ៏ធំនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ពួកគេ។
ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ មនុស្សជាតិនៅតែរងឥទ្ធិពល ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ខ្សែសង្វាក់ឧស្សាហកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ មនុស្សម្នាពោរពេញដោយការ ព្រួយបារម្ភអំពីអនាគត។ នៅក្នុងសុន្ទរកថាបើកពិព័រណ៍ នាំចូលអន្តរជាតិចិនលើកទី ៤ ក្នុងឆ្នាំ២០២១ លោក Xi Jinping បានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិននឹងមិនផ្លាស់ប្តូរ៣ចំណុច គឺ ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រីកការបើកចំហកម្រិតខ្ពស់នឹងមិនផ្លាស់ប្តូរ ការប្តេជ្ញាចិត្តក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍ ជាមួយពិភពលោកនឹងមិនផ្លាស់ប្តូរ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់សកលភាវូបនីយកម្ម សេដ្ឋកិច្ចនឹងមិនផ្លាស់ប្តូរ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការអភិវឌ្ឍន ឆ្ពោះទៅកាន់ទិសដៅបើកចំហ រួមបញ្ចូល បរិយាបន្ន មានតុល្យភាព និងឈ្នះ-ឈ្នះ នឹងមិនផ្លាស់ប្តូរ។
នេះគឺជាការប្តេជ្ញាចិត្តរបស់ចិន ហើយរឹតតែជាសកម្មភាពរបស់ចិនថែមទៀត។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ វិធានការកំណែទម្រង់ដែល បានលើកឡើងដោយលោក Xi Jinping នៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន ដូចជាការបង្កើតតំបន់ថ្មីតាមកំពង់ផែ នៃតំបន់សាកល្បងពាណិជ្ជកម្មសេរីក្រុងសៀងហៃ ការលុបចោលការរឹតបន្តឹងលើ ការវិនិយោគបរទេសក្នុងវិស័យកម្មន្តសាល ដោយគ្រប់ជ្រុងជ្រោយ និងការពង្រីកវិសាលភាពអនុញ្ញាតលើ ការចូលទីផ្សារនៃផលិតផលឌីជីថលជាដើម វិធានការទាំងនេះកំពុងក្លាយជា ការពិតម្តងមួយជំហានៗ។
ពិព័រណ៍នាំចូលអន្តរជាតិចិន មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់សហគ្រាសខ្នាតតូចនិងមធ្យម និងកសិករក្នុងប្រទេសផ្សេងៗប៉ុណ្ណោះទេ ក៏ថែមទាំងបានក្លាយជាកន្លែងដាក់ចេញដំបូង សម្រាប់ផលិតផលថ្មីសកល កន្លែងជម្រើសដំបូងសម្រាប់បច្ចេកវិទ្យាទំនើប និងជាកន្លែងដំបូងសម្រាប់សេវាកម្ម ប្រកបដោយភាពច្នៃប្រឌិតថ្មី។ ចាប់ពីគ្រឿងបរិក្ខារកម្រិតខ្ពស់ រហូតដល់សម្ភារៈថ្មី ចាប់ពីបរិក្ខារវិស្វកម្មសមុទ្រ រហូតដល់ជីវបច្ចេកវិទ្យា ចាប់ពីគ្រឿងសម្អាង រហូតដល់ផលិតផលកសិកម្មជឿនលឿន ឆ្នាំនេះ ផលិតផលថ្មីមានលក្ខណៈតំណាងជាង ៤០០ ត្រូវបានដាក់តាំងបង្ហាញនៅស្តង់ CIIE។
មូលហេតុដែលពិព័រណ៍នាំចូលអន្តរជាតិចិន បានទាក់ទាញការចាប់អារម្មណ៍ ពីភពភពលោកទាំងមូល គឺដោយសារតែប្រទេសចិន បានបន្តពង្រីកការបើកចំហរបស់ខ្លួន ធ្វើឱ្យការអភិវឌ្ឍក្នុងស្រុក ក៏ដូចជាជំរុញឱ្យសេដ្ឋកិច្ចពិភពលោក មានកម្លាំងរស់រវើកផងដែរ ៕