តៃប៉ិ៖ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ បានលើកឡើងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនឹងបន្តវិធីសាស្រ្តមិត្តភាពរបស់ខ្លួន ឆ្ពោះមកកាន់កោះតៃវ៉ាន់ដដែល បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ហើយកោះតៃវ៉ាន់ នឹងធ្វើការដើម្បីទប់ទល់នឹងប្រទេសចិនពីការ “បង្កើតបញ្ហា” ក្នុងអំឡុងពេលអន្តរកាល ។
លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក និងគូប្រជែងក្នុងការបោះឆ្នោត ជាមួយអនុប្រធានាធិបតី គណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris បានធ្វើអត្ថាធិប្បាយលើផ្លូវនៃ យុទ្ធនាការដែលកោះតៃវ៉ាន់ គួរតែចំណាយដើម្បីការពារ ហើយថែមទាំងបានចោទប្រកាន់កោះនេះថា បានលួចធ្វើអាជីវកម្មរបស់អាមេរិកផងដែរ ។
កោះតៃវ៉ាន់ ដែលប្រទេសចិន បានចាត់ទុកជាទឹកដីរបស់ខ្លួន បានប្រឈមមុខនឹងយុទ្ធនាការដាក់សម្ពាធ ផ្នែកយោធាជានិរន្តរភាពពីក្រុងប៉េកាំង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រួមទាំងការធ្វើសមយុទ្ធសង្រ្គាមធំៗចំនួន៤ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភា អគ្គនាយកការិយាល័យ សន្តិសុខជាតិកោះតៃវ៉ាន់ លោកស្រី Tsai Ming-yen បានកត់សម្គាល់ថា លទ្ធផលនៃការបោះឆ្នោត នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។
លោកបានស្រីបានថា “នៅលើទំនាក់ទំនង នៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ យើងជឿថា សហរដ្ឋអាមេរិកនឹងបន្តវិធីសាស្រ្តបច្ចុប្បន្ន របស់ខ្លួនក្នុងការរឹតបន្តឹងប្រទេសចិន និងជាមិត្តជាមួយកោះតៃវ៉ាន់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា