ព័ត៌មានអន្តរជាតិ

លោក ពូទីន ថ្លែងថា “ត្រៀមខ្លួនរួចរាល់ហើយ”  ដើម្បីពិភាក្សាជាមួយលោក ត្រាំ

Xinhua

ម៉ូស្គូ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា លោកបានត្រៀមខ្លួនរួចហើយដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក និងបានអបអរសាទរលោក ត្រាំ ចំពោះការឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ។

នៅគ្រាដែលបានឆ្លើយនឹងសំណួរអំពី ថាតើ គាត់ត្រៀមខ្លួនដើម្បីពិភាក្សាជាមួយលោក ត្រាំ នៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំ Valdai របស់រុស្ស៊ី ឬអត់នោះ មេដឹកនាំរុស្ស៊ី បាននថ្លែងយ៉ាងដូច្នេះថា “រួចរាល់ហើយ” ។

លោក ពូទីន បានថ្លែងថា “ខ្ញុំចង់យកឱកាសនេះដើម្បីអបអរសាទរដល់រូបគាត់ក្នុងការបោះឆ្នោតរបស់គាត់ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក” ដោយបានថ្លែងទៀតថា រុស្ស៊ី នឹងធ្វើការជាមួយប្រមុខរដ្ឋណាមួយដែលពលរដ្ឋអាមេរិកាំងជឿទុកចិត្ត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top