ព័ត៌មានអន្តរជាតិ

លោក Orban ៖ សហរដ្ឋអាមេរិក នឹងព្រងើយ កន្តើយដាក់អ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងដកប្រទេស របស់លោកចេញពីជម្លោះ អ៊ុយក្រែន ដោយទុកឱ្យមេដឹកនាំសហភាពអឺរ៉ុប ស្ថិតក្នុង ស្ថានភាពមិនស្រួល និងលំបាក។

មេដឹកនាំរូបនេះបានបន្តទៀតថា ៖ ស្ថានភាពនៅជួរមុខគឺជាក់ស្តែង។ វាជាការបរាជ័យយោធា ហើយជនជាតិអាមេរិកនឹងដកខ្លួន ចេញពីសង្រ្គាមនេះ ។ ដូច្នេះនឹងនៅសល់តែអឺរ៉ុប តែមួយប៉ុណ្ណោះហើយពួកគេនឹងមិន អាចផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមនេះបានយូរទៀតទេ។

លោក Orban បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុបមួយចំនួនចង់ បន្តចាក់លុយចូលទៅក្នុងបុព្វហេតុដែលបាត់បង់ ប៉ុន្តែភាពស្ងៀមស្ងាត់កំពុងកើនឡើង ក្នុងចំណោមអ្នកដែលមានគំនិត បែបនេះ ខណៈអ្នកផ្សេងទៀតកំពុងអំពាវនាវ ឱ្យមានការវាយតម្លៃឡើងវិញនូវគោលនយោបាយទាំងនោះផងដែរ។

លោកបានបន្ថែមថា ទន្ទឹមនឹងនោះ ប្រទេសមួយចំនួនដែលបាន និងកំពុងតស៊ូមតិកាត់បន្ថយការកើនឡើង និងការពិភាក្សា រួមទាំងប្រទេសហុងគ្រីផ្ទាល់ ក៏ដូចជាស្លូវ៉ាគី និងបុរីវ៉ាទីកង់ ជាដើម ។

គួរឲ្យដឹងដែរថា ការទស្សន៍ទាយរបស់លោក Orban អំពីការផ្លាស់ប្តូរគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក ធ្វើឡើងបន្ទាប់ពីលោក Donald Trump ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីដើមសប្តាហ៍នេះហើយគណបក្ស ​សាធារណរដ្ឋ​ធ្លាប់​អះអាង​ថា​គាត់​អាច​បញ្ចប់​ជម្លោះ​អ៊ុយក្រែន​ក្នុង​រយៈពេល​២៤ម៉ោងទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top